Harry Kane សង្ឃឹមវិលពីរបួសវិញ៦សប្តាហ៍ទៀតត្រៀមជួយជម្រើសជាតិនៅអ៊ឺរ៉ូឆ្នាំ២០២០

0

កាសែតអង់គ្លេស The Sunsports នៅថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane ត្រូវបានគេជឿជាក់ថានឹងបានត្រៀមខ្លួនរួចរាល់ហើយក្នុងវិលត្រឡប់មកកាន់ការប្រកួតវិញនាពេលខាងមុខគឺមុនខែមេសានេះជាមិនខានក្រោយការព្យាបាលរបួសអស់ជាច្រើនខែ។

នេះបានក្លាយទៅជាដំនឹងដ៏ល្អមួយសម្រាប់ក្លឹបនិងជម្រើសជាតិអង់គ្លេសផងដែលកំពុងព្រួយបារម្ភការប្រកួតសំខាន់ដូចជានៅ Champion League និងជាពិសេសព្រឹត្តិការណ៍ប្រកួតពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០រដូវក្តៅផងនោះ។

កន្លងមកសូម្បីតែគ្រូបង្វឹកលោក Jose Mourinho ក៏បានបញ្ជាក់ដែរថាលោកមានការព្រួយបារម្ភដែរថាកីឡាកររូបនេះនឹងមិនអាចវិលត្រឡប់វិញទាន់រដូវកាលនេះឡើយប៉ុន្តែ The Sun បានតាមដាននិងជឿជាក់ថារបួសរបស់កីឡាកររូបនេះនឹងសះស្បើយឆាប់ជាងការរំពឹងទុកគឺនៅសល់តែរយៈពេលប្រមាណតែ៦សប្តាហ៍ទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖Lee