Home សង្គម រោង​ចក្រផលិត​បារីដ៏ធំមួយ​កន្លែង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ រហូតដល់ដួល​រលំអគារ​ទាំងស្រុង

រោង​ចក្រផលិត​បារីដ៏ធំមួយ​កន្លែង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ រហូតដល់ដួល​រលំអគារ​ទាំងស្រុង

0

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះ រហូតដល់ដួលរលំអគាររោងចក្រ​ផលិតបារីដ៏ធំមួយកន្លែងទាំងស្រុង ស្ថិតនៅជិតវត្តព្រៃស្ពឺ ក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ កណីនេះមិនបណ្តាលឲ្យរាលដាល ដល់ផ្ទះពលរដ្ឋនៅក្បែរនោះទេ
សេចក្ដីរាយកាណ៍នានាបានឲ្យដឹងថា នៅរំលងអធ្រាត្រ គេបានឃើញអណ្តាតភ្លើងហុយចេញពីក្នុងរោងចក្រ ស្រាប់តែមិនយូរប៉ុន្មាន ភ្លើងបានឆេះពេញបន្ទុក គួបផ្សំខ្យល់ខ្លាំងទៀត គឺធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំងឡើង រហូតដល់ដួលរលំអគារនៃរោងចក្រនេះទាំងស្រុង៕

Previous articleConor Nestor និយាយអំពីកីឡាករ ហួយ ផល្លីន នឹង Privat
Next articleHarry Kane សង្ឃឹមវិលពីរបួសវិញ៦សប្តាហ៍ទៀតត្រៀមជួយជម្រើសជាតិនៅអ៊ឺរ៉ូឆ្នាំ២០២០