ក្រសួងដែនដីព្រមានបិទការដ្ឋានសំណង់ទាំងឡាយណាដែលគ្មានវិស្វករចាប់ពី២នាក់នៅប្រចាំការ

0

ភ្នំពេញ ៖ លោ​ក​ ជា​ ​សុ​ផា​រ៉ា​ ​ឧ​ប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​រដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​​រៀ​ប​ចំ​ដែន​ដី​ ​ន​គ​​រ​រូ​ប​នី​យ​ក​ម្ម និ​ង​សំ​ណ​ង់​បា​ន​ព្រ​មា​ន​បិ​ទ​កា​រ​ដ្ឋា​ន​សំ​ណ​ង់​ទាំ​ង​​ឡាយ​ណា​ដែ​ល​គ្មា​ន​វិ​ស្វ​ក​រ​ចា​ប់​ពី​២​នា​ក់​ឡើ​ង​ទៅ​។​

​ក្នុងវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្ដីពី សំណង់ជូនអ្នកវិជ្ជាជីវៈ លើកទី៣ ក្នុងវិស័យសំណង់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ជា សុផារ៉ា មានប្រសាសន៍ថា «រាល់ការសាងសង់សំណង់គ្រប់ប្រភេទ នៅទូទាំងប្រទេស គឺត្រូវតែមានវិស្វករចំនួន២នាក់ នៅប្រចាំក្នុងការដ្ឋានសាងសង់ុំ ក្នុងករណី មន្រ្តីរកឃើញសំណង់ទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្រសួងនឹងបញ្ឈប់ការសាងសង់ និងឃាត់ខ្លួនម្ចាស់សំណង់ ដើម្បីពិន័យតាមច្បាប់ដែលបានកំណត់»៕