ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៤នាក់(ស្រី ៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែកុម្ភៈ ។ ក្នុងចំណោមជនសង្ស័យទាំង ៥៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣២នាក់ និងប្រើប្រាស់ ២២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ កុម្ភៈ រួមមាន៖ មេតំហ្វេតាមីន(ice) = ៦៥,០៣ក្រាម និង៣៨កញ្ចប់តូច, មេតំហ្វេតាមីន(wy)=០,១០ក្រាម និងកញ្ញា ៥,៥០ក្រាម ។
លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល៖ ១៣អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ១៣,៤៩ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់។
៣ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,៤៤ក្រាម។
៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២កញ្ចប់តូច។
៥ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦២ក្រាម។
៦ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៩កញ្ចប់តូច។
៧ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៥ក្រាម។
៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥៩ក្រាម។
៩ / ពោធ៍សាត់៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៦,៦៤ក្រាម និងWy ០,១០ក្រាម។
១០ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៤,៦០ក្រាម និងកញ្ឆា ៥,៥០ក្រាម។
១១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
១២ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។
១៣ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ២៥កញ្ចប់តូច ៕