Alli ច្រឡោតខ្លាំងពេលត្រូវប្តូរចេញតែលោក Mourinho ថាគ្មានកីឡាករនេះក្រុមនឹងខ្លាំង​(មានវីដេអូ)

0

ការប្រកួតយប់មិញនេះបានធ្វើឲ្យកីឡាករអង់គ្លេស Dele Alli មិនសប្បាយចិត្តឡើយដោយ Spurs បានបរាជ័យក្រោមស្នាដៃរបស់ក្រុមខ្លាំងអាល្លឺម៉ង់ RB Lepzig នៅជើងទី១ក្របខណ្ឌ Champion League ជាពិសេសគ្រប់គ្នាបានមើលឃើញនៅត្រង់ពេលដែលរូបគេត្រូវបានគ្រូបង្វឹកប្តូរចេញនៅម៉ោងប្រកួតនោះ។

Alli មិនត្រឹមតែមានអាកប្បកិរិយាខឹងសំបារនោះទេគេថែមទាំងបោះគ្រវែងស្បែកជើងយ៉ាងខ្លាំងទៀតផងពេលដែលចូលមកអង្គុយនៅកៅអីទស្សនាវិញនោះ។ឆ្លើយតបទៅនឹងបញ្ហានេះលោកគ្រូបង្វឹកក្លឹបលោក Jose Mourinho អ្វីដែលលោកមើលឃើញនោះគឺថាក្រុមនឹងមានទំរង់លេងខ្លាំងជាមុនប្រសិនបើដក Alli ចេញពីប្រកួតនេះ។

លោក Mourinho បានបញ្ជាក់ទៀតថា Alli គឺខឹងនឹងសមត្ថភាពរបស់ខ្លួនឯងមិនមែនជាខ្ញុំឡើយហើយជឿជាក់ថាគាត់បានយល់យ៉ាងច្បាស់ហើយថាហេតុអ្វីដែលខ្ញុំបានសម្រេចប្តូរគាត់ចេញនាពេលនោះហើយច្បាស់ណាស់ទំរង់លេងរបស់ក្រុមនឹងល្អឡើងវិញ៕

ប្រែសម្រួល៖Lee

https://www.youtube.com/watch?v=GvBtngAq-M4