លោក Janus David ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រង់ក្រុមហ៊ុន Innity ប្រចាំប្រទេសកម្ពុជា

0

ម៉ាឡេស៊ី៖ ក្រុមហ៊ុន Innity ដែលផ្តល់នូវសេវាកម្មខាង អនឡាញ បានបញ្ជាក់ថាលោក Janus David នឹងត្រូវកាន់ដំណែងជាអ្នកគ្រប់ គ្រងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។ លោក David (ក្នុងរូប) បានចូលរួមជាមួយនឹងក្រុមហ៊ុន innity កាលពីឆ្នាំ២០១៧ ជាជំនួយការផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម ក្នុងប្រទេសម៉ាឡេស៊ី មុននឹងគាត់ត្រូវបានតែងតាំងជា អ្នកគ្រប់គ្រង់តំណាងនៅប្រទេសកម្ពុជា ក្នុងកំឡុងខែឧសភា ឆ្នាំ២០១៨។

នៅក្នុងតំណែងថ្មី លោក David ត្រូវរាយការណ៍ផ្ទាល់ទៅកាន់លោក Fabian Looa ដែលជា COO នឹងសហស្ថាបនិក។ គាត់នឹងត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រង់ដំណើរការក្រុមហ៊ុន Innity នៅប្រទេសកម្ពុជា ដែលក្នុងនោះរួមបញ្ចូលទាំងការគ្រប់គ្រង់លើគម្រោងថវិកា, ពិនិត្យលើសកម្មភាពរបស់អតិថិជន និងត្រូវជួយក្រុមអោយសម្រេចបាននៅ KPI ប្រចាំឆ្នាំ។ ហើយគាត់ក៏ត្រូវទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងដាក់ដំណើរការនៅយុទ្ធសាស្ត្រ ដើម្បីអោយអាជីវកម្មមានការរីកចំរើន និងបង្កើននៅអតិថិជន។

ក្នុងនោះបញ្ជីអតិថិជន ដែលលោក David បានធ្វើការជាមួយរួមមាន Toyota, Honda, Nissan, Unilever, Manulife, and Samsung។ កំឡុងពេលគាត់ធ្វើការជាប្រធានទីផ្សារ នៅ Innity Malaysia ចន្លោះខែធ្នូ ឆ្នាំ២០១៧ ដល់ខែមេសា ឆ្នាំ២០១៨ គាត់បានធ្វើការជាមួយអតថិជន, ក្រុមហ៊ុនផ្សព្វផ្សាយ នឹង media agencies រហូតដល់អ្នកផ្សាយពាណិជ្ជកម្មនៅប្រទេសកម្ពុជា។

តាមរយៈបណ្តាញសង្គម LinkedIn របស់លោក David ក៏បានបង្ហាញលោកធ្លាប់បានធ្វើការនៅក្រុមហ៊ុន Tan Chong Group ជាជំនួយការអ្នកគ្រប់គ្រង ក្នុងផ្នែកឌីជីថល ច្រើនជាង ១ឆ្នាំ ក្នុងទីក្រុងកូឡាឡាំពួ មុននឹងចូលរួមជាមួយក្រុមហ៊ុន Innity។ គាត់ក៏ធ្លាប់បានធ្វើការនៅ Apora Ventures, The Photo Society, and Hot Potato Publishing។ លោក David បាននិយាយថាលោកមានកិត្តិយសនិងលើកទឹកចិត្តក្នុងការទទួលយកការប្រកួតប្រជែងក្នុងការដឹកនាំនិងធ្វើឱ្យមានភាពលេចធ្លោសម្រាប់ក្រុមហ៊ុន Innity នៅក្នុងប្រទេសកម្ពុជា។

“នេះគឺជាឱកាសដ៏អស្ចារ្យមួយក្នុងការប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់ម៉ាកពាណិជ្ជកម្ម, អ្នកផ្សាយពាណិជ្ជកម្ម និងអ្នកបោះពុម្ពផ្សាយ។ ពួកយើងមានគោលបំណង ក្នុងការកំណត់នៅគោលការណ៍ មួយសម្រាប់ទីផ្សារឌីជីថល ដោយក្នុងនោះយើងបានប្រើប្រាស់ នៅបច្ចេកវិទ្យាក្នុងការពិនិត្យចំពោះការក្លែងបន្លំការផ្សព្វផ្សាយពាណិជ្ជកម្ម និងការបង្កើតប្រព័ន្ធផ្សព្វផ្សាយដ៏សំបូរបែប។
ខ្ញុំមានកិត្តិយសណាស់ដែលត្រូវបានផ្តល់ឱកាស ដើម្បីដឹកនាំក្រុមការងារឌីជីថល និងក្រុមហ៊ុនរបស់យើងនៅកម្ពុជា” ។

លោក Looa បាននិយាយថា David មានភាពខ្លាំងលើផ្នែកយុទ្ធសាស្ត្រ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំក្រុមការងារ អោយសម្រេចបាននៅគោលដៅរបស់ក្រុមហ៊ុន។ លោក Looa បានបន្ថែមថា “ យើងមានការរំភើបក្នុងការបញ្ចូលគ្នានៅជំនាញ បទពិសោធន៍ និងភាពជាអ្នកដឹកនាំរបស់គាត់ជាមួយក្រុមរបស់យើងនិងពង្រឹងវត្តមានទីផ្សាររបស់យើងនៅក្នុងប្រទេសកម្ពុជានៅក្នុងវិស័យឌីជីថលដែលមានភាពស្វាហាប់និងប្រកួតប្រជែងនេះ” ។

ដោយមានទីស្នាក់ការកណ្តាលនៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន Innity ក៏មានសាខានៅបណ្តាលប្រទេសមួយចំនួនដូចជាប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន កម្ពុជា ភូមា ហុងកុង តៃវ៉ាន់ និងកូរ៉េខាងត្បូង ដែលមានបុគ្គលិកជាង ៣០០ នាក់នៅពេលបច្ចុប្បន្ន៕