នៅថ្ងៃនេះមានការលើកឡើងគួរឲ្យចាប់អារម្មណ៍មួយពីសំណាក់វិរៈបុរសរបស់ក្លឹប Juventus គឺលោក Del Piero ថាគ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardioa តាមពិតមានបំណងចង់មកធ្វើការជាមួយនឹង Juventus ពិតមែនប៉ុន្តែស្ថិតក្នុងស្ថានភាពបែបនេះលោកPepនឹងបន្តស្នាក់ជាមួយនឹង Man City សិនរហូតដល់រដូវកាលក្រោយ។
លោក Piero បាននិយាយថា Pep Guardiola នឹងបន្តស្នាក់នៅអង់គ្លេសទោះបីជា Man City អស់សិទ្ធក្នុងការលេងក្នុងក្របខណ្ឌ Champion League ដល់ទៅ២រដូវកាលក្តៅប៉ុន្តែក្លឹបកំពុងបន់ស្រន់ថានឹងអាចយកឈ្នះក្តីនេះវិញនាពេលខាងមុខ។ Piero បាននិយាយទៀតថាកិច្ចចចារគ្នាជាក់ស្តែងត្រូវបានធ្វើឡើងជាច្រើនដងមកហើយរវាង Juventus និងបុរសរូបនេះកាលពីរដូវក្តៅមុនហើយនិងមកដល់បច្ចុប្បន្នក្តី។
គួរឲ្យដឹងដែរថាកន្លងមកលោកPepក៏បានធ្លាប់ថ្លែងប្រាប់ទៅកាន់កាសែតអេស្បាញនិងមិត្តភ័ក្ត្ររបស់ខ្លួនហើយថាទោះបីជាមានការចាប់អារម្មណ៍ខ្លាំងទៅលេងជាមួយនឹងJuventusក្តីប៉ុន្តែលោកនៅតែបន្តស្នាក់នៅអង់គ្លេសរហូតដល់ចុងបញ្ចប់កុងត្រារបស់លោកដែលមានសុពលភាពរហូតដល់ឆ្នាំ២០២១ដដែល៕
ប្រែសម្រួល៖Lee