ថ្ងៃ១៦ កុម្ភៈ បង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនជនសង្ស័យ ៨៦នាក់

0

ភ្នំពេញ​៖​ ជនសង្ស័យ ៨៦នាក់ ត្រូវមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់​ខ្លួន និងគ្រឿងញៀន ១២៨,៩១ក្រាម និង១៣កញ្ចប់តូច អ៊ិចស្តាស៊ី = ១,៥៧ក្រាម នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី១៦ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្នុងនោះ​ (​ស្រី៣នាក់​)​ ក្នុង២១ករណី​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង ៨៦នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន៦៤នាក់​ និង​អ្នក​ប្រើប្រាស់ ២២នាក់​។​

​វត្ថុ​តាំង​ដែល​ចាប់​សរុប​ក្នុង​​ថ្ងៃ​ទី១៦ ខែកុម្ភៈ​ រួម​មាន​៖​ មេតំហ្វេតាមីន(Ice) = ១២៨,៩១ក្រាម និង១៣កញ្ចប់តូច, អ៊ិចស្តាស៊ី = ១,៥៧ក្រាម។

​ការ​បង្ក្រាប​គ្រឿងញៀន​រួម​មាន​៖​ មន្ទីរ៖ ជួញដូរ ១២ករណី ឃាត់ ១៦នាក់ ប្រើប្រាស់ ១១ករណី ឃាត់ ១៣នាក់ ចាប់យកIce ៧៧,០១ក្រាម និងអ៊ិចស្តាស៊ី ១,៥៧ក្រាម, បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់, កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ២កញ្ចប់តូច, កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច, ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៤១,៩០ក្រាម, រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៧កញ្ចប់តូច ៕