ក្នុងដំណើររបស់ Spurs ទៅកាន់ទឹកដីរបស់ Aston Villa ក្នុងប្រកួតទី២៦ នារាត្រីយប់មិញនេះ Spurs ហាក់ជួបតានតឹងភ្លាមៗត្រឹមនាទី ៩ ដោយម្ចាស់ផ្ទះ Aston Villa នាំមុខ តាមរយៈគ្រាប់បាល់អនហ្គោលរបស់ Toby Alderweireld ។ ប៉ុន្តែនៅនាទី ២៧ កីឡាករ Toby Alderweireld បានកែកំហុសវិញ ដោយជួយឲ្យក្លិបតាមស្មើ 1-1 ។
រហូតមកដល់នាទី ៤៥ កីឡាករ Son Heung-min បានជួយឲ្យក្លិបនាំមុខ វិញ តាមរយៈគ្រាប់បាល់ ១១ម៉ែត្រ តែធ្វើមិនបានសម្រេច ដោយសល់ឱកាស បាល់លងមកវិញ បន្ថែម បានសម្រេច ។ តែទោះជាយ៉ាងណា កីឡាករ Bjorn Engels បានជួយឲ្យម្ចាស់ផ្ទះ តាមស្មើវិញ 2-2 ។ អ្វីដែលកាន់តែអស្ចារ្យ កីឡាករ Son បានជួយឲ្យលោក Jose ញញឹមបិទមាត់ មិនជិត ដោយជួយស្រោចស្រង់ជ័យជម្នះ នៅចុងម៉ោង ពោលគឺនាទី ៩០+ ជួយសម្រេចទី ក្នុងលទ្ធផល 2-3 ធ្វើឲ្យមាន់ខ្នាយមាស ឡើងទៅកាន់លេខរៀងទី ៥ មាន ៤០ពិន្ទុ ក្នុងដៃ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖