Home ព័ត៌មានកីឡា Juventus កំ​ពុ​ង​ពិចា​រ​ណា​កី​ឡា​ក​រ​ខ្សែ​ប​​ម្រើ​វ័​យ​៣​១​ឆ្នាំ​ម្នាក់​ទៀត​ពីក្លិបតោខៀវ​

Juventus កំ​ពុ​ង​ពិចា​រ​ណា​កី​ឡា​ក​រ​ខ្សែ​ប​​ម្រើ​វ័​យ​៣​១​ឆ្នាំ​ម្នាក់​ទៀត​ពីក្លិបតោខៀវ​

0

​កី​ឡា​ក​រ​ខ្សែបម្រើប្រយុទ្ធ Willian ដែលតែងតែបានបន្តមានព័ត៌មានចចាមអារ៉ាមថានឹងចាកចេញពីក្លឹបនោះពេលនេះកាន់តែខិតជិតមកដល់ពេលចុងក្រោយនៃកុងត្រារបស់ខ្លួនដែលនៅសេសសល់ហើយហើយមិនត្រឹមតែប៉ុណ្ណោះរូបគេថែមទាំងបានធ្វើការបដិសេធក្នុងការបន្តកុងត្រាថ្មីផងនៅឡើយ។

កាសែតអងគ្លេស The Mirror បានសរសេរថាចំពោះកីឡាករវ័យ៣១ឆ្នាំរូបនេះពេលនេះសូម្បីតែក្លឹបJuventus ក៏កំពុងចាប់ផ្តើមធ្វើការពិចារណាក្នុងការទិញរូបគេផងដែរទោះបីដឹងថា Barcelona កន្លងមកក៏ជាអ្នកចង់បាន William ដូចគ្នា។កន្លងមក Barcelona បានដាក់សំណើរម្តងជាពីរដងហើយសម្រាប់ William ប៉ុន្តែត្រូវបានបដិសេធដោយ Chelsea។

គេជឿជាក់ថាWilliamបច្ចុប្បន្នអាចនឹងមានតម្លៃ៤០លានផោនសម្រាប់ក្លឹបនានាប៉ុន្តែក្លឹបតោខៀវChelseaកំពុងប្រឹងប្រែងធ្វើយ៉ាងអាចបន្តកុងត្រាថ្មី១ឆ្នាំទៀតដល់កីឡាកររូបនេះទាំងដែលបានដឹងហើយថាWilliamចង់បានកុងត្រាថ្មីរហូតទៅដល់២ឆ្នាំដើម្បីសម្រេចចិត្តបន្តនៅStamford Bridge៕

ប្រែសម្រួល៖Lee

Previous article​ទោះ​បីអ្ន​ក​ដំ​ណើ​រ​នៅ​លើ​នា​វា​ W​e​s​t​e​r​d​a​m​ ​មាន​ផ្ទុ​ក​វី​រុ​ស​កូ​រ៉ូណា​ក៏​ក​ម្ពុ​ជា​ឲ្យ​ចូ​ល​ចត​នៅ​កំ​ព​ង់​ផែ​ព្រះ​សី​ហ​នុ​ដែ​រ​
Next articleSolskjaer នឹងទទួលបានកញ្ចប់លុយដល់ទៅ ២៧៤ លានផោនចាយខាងមុខ ខណៈព្យុះព័ត៌មានដេញចេញ ក៏បន្ត​