ភ្នំពេញ៖ ខ្សែការពារកណ្តាល សុខ សុវណ្ណ នឹងត្រូវអវត្តមានសម្រាប់ជំនួបដំបូងនាការប្រកួតបើករដូវកាលលីគកំពូលកម្ពុជាឆ្នាំ២០២០ ដោយសារបញ្ហារបួសជង្គង់។
អតីតកីឡាករបឹងកេតរូបនេះ បានជូបបញ្ហានូវរបួសជង្គង់ខាងឆ្វេងក្នុងជំនួបប្រកួតមិត្តភាពជាមួយ សូលទីឡូអង្គរ កាលពីថ្ងៃទី៨ ខែ កុម្ភៈ កន្លងទៅ។ ខណៈរបួសនេះនឹងនាំឲ្យកីឡាករវ័យ ២៨ឆ្នាំ អវត្តមានការប្រកួតជាមួយ អគ្គិសនីកម្ពុជា នាថ្ងៃសៅរ៍ខាងមុខនេះ ក្នុងសប្តាហ៍ទី១ នៃលីគកំពូលកម្ពុជារដូវកាល២០២០។
ដូច្នេះ សុវណ្ណ មិនអាចជួយក្រុមភ្នំពេញក្រោន បានឡើយ ប៉ុន្តែរូបគេនឹងអាចវិលត្រលប់មកចូលរួមហ្វឹកហាត់នាខែសប្តាហ៍ក្រោយ នេះបើយោងតាមសម្តីរបស់គ្រូបង្វឹកលោក ស៊ុំ វណ្ណា៕
អត្ថបទ៖ មៃ ចាន់បុត្រ