Home សង្គម ការអនុញ្ញាតឲ្យនាវាអាមេរិក ចូលចតនៅព្រះសីហនុ បង្ហាញយ៉ាងច្បាស់ទៅពិភពលោកថា កម្ពុជាមិនរើសអើងពូជសាសន៍

ការអនុញ្ញាតឲ្យនាវាអាមេរិក ចូលចតនៅព្រះសីហនុ បង្ហាញយ៉ាងច្បាស់ទៅពិភពលោកថា កម្ពុជាមិនរើសអើងពូជសាសន៍

0

ភ្នំពេញ៖ បន្ទាប់ពីត្រូវបានប្រទេសជាច្រើន បដិសេធមិនឲ្យចូលចតកំពង់ផែ របស់ខ្លួនរួចមកនោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យ នាវាទេសចរណ៍យក្ស “Westerdam” របស់សហរដ្ឋអាមេរិកមួយនេះ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដែលនេះជាសកម្មភាពបង្ហាញយ៉ាងច្បាស់ ទៅពិភពលោកថា ប្រទេសកម្ពុជាមិនរើសអើងពូជសាសន៍ ដូចប្រទេសទាំងអស់នោះឡើយ ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ កុម្ភៈនេះថា «កម្ពុជាក្រោមការដឹកនាំ ប្រកបដោយភាពច្នៃប្រឌិត និងទិសដៅពិភពលោក រស់នៅដោយសុខដុមរមនា ក្នុងភាពជាដៃគូ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញសារជាថ្មី ដល់ពិភពលោកជាក់ស្តែង នូវការអនុញ្ញាតស្វាគមន៍ ឲ្យនាវាទេសចរណ៍យក្ស “Westerdam” របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ។ សកម្មភាពរបស់សម្តេចតេជោ បានបង្ហាញយ៉ាងច្បាស់ ទៅកាន់ឆាកអន្តរជាតិ ស្តីពីភាពសាមគ្គី មិនរើសអើង និងមនុស្សធម៌ដែលជាតម្លៃសកល នៃមនុស្សជាតិនោះមិនគិតពីការលះបង់របស់កងទ័ពមួកខៀវកម្ពុជាចេញទៅរក្សា សន្តិភាព ក្រោមឆ័ត្រ UN ទោះឡើយ» ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាវីរជនអន្តរជាតិទីមួយ ជាន់ទឹកដីប្រទេសចិន នៅពេលគេងាកខ្នង រើសអើងជាមួយចិន ដែលមានបញ្ហារោគរាតត្បាត “វីរុសកូរ៉ូណា ឬCovid-19” និងជាវីរជនជាតិ និងអន្ដរជាតិទីពីរ បានជួយសង្រ្កោះមនុស្សចំនួន ២២០០នាក់ ដែលហាក់ដូចជាទទួលបាននិរទេសចេញពី ពិភពមនុស្សជាតិដោយអាណោចអធ័ម ៕

Previous articleជំនួបបើករដូវកាលថ្មី២០២០ ភ្នំពេញក្រោន អវត្តមាន សុខ សុវណ្ណ
Next articleអ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី៖ ទោះមិនមែនជាប្រទេស មហាអំណាចសេដ្ឋកិច្ច តែកម្ពុជាមានចិត្តទូលាយ ទទួលស្វាគមន៍នាវា Westerdam