នាវា MS Westerdam ៖មន្រ្តីនិងអ្នកជំនាញវេជ្ជសាស្រ្តនៃស្ថានទូតអាមេរិកទៅដល់ខេត្តព្រះសីហនុ

0

ភ្នំពេញ៖ ក្រុមមន្ត្រីស្ថានទូតនិងអ្នកជំនាញវេជ្ជសាស្ត្រមកពីស្ថានទូតអាមេរិក បានមកដល់ខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ការចូលចតដោយសុវត្ថិភាពរបស់ នាវាទេសចរណ៍ ហូឡង់ អាមេរិក ឈ្មោះ MS Westerdam ដែលមានជនជាតិអាមេរិកនៅក្នុងនោះ ។

យោងតាមគហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា នាវានេះ បានចាកចេញពីក្រុងហុងកុង នៅថ្ងៃទី ១ ខែកុម្ភៈ និងត្រូវបានគេបដិសេធការឲ្យចូលចតតាមផែសមុទ្រមួយចំនួននៅក្នុងតំបន់ ។ នាវានេះ រាយការណ៍ថា មិនមានអ្នកដំណើរណាមួយ មានសញ្ញាវិជ្ជមាននូវមេរោគ កូវីដ១៩ (មេរោគកូរ៉ូណា) ចំណែកបុគ្គលិកសុខាភិបាល ក៏កំពុងធ្វើការតាមដានពួកគេផងដែរ ។ ក្រុមការងារស្ថានទូតអាមេរិក ត្រៀមរួចរាល់ ដើម្បីធ្វើការជាមួយក្រុមនាវា Westerdam និងអាជ្ញាធរកម្ពុជា ដើម្បីជួយដល់ជនជាតិអាមេរិក ក្នុងដំណើរការនៃការចូលចត និងផ្ទេរសម្ភារៈទៅកាន់គោលដៅ ។

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ថ្លែងថា ៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា» ៕