កាសែតអង់គ្លេស The Mirror នៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធស្លាបម៉ារ៉ុក Hakim Ziyech ត្រូវបានគេជឿជាក់ថាបានយល់ព្រមរួចរាល់អស់ហើយនូវគ្រប់លក្ខណ្ឌជាមួយនឹងក្លឹបតោខៀវ Chelsea ដោយតម្លៃខ្លួនប្រមាណតែជា៣៨លានផោនប៉ុណ្ណោះ។
ការបញ្ជាក់ក៏ត្រូវបានធ្វើឡើងដោយគ្រូបង្វឹកក្លឹប Ajax លោក Erik ten Hag ផងដែរថាកីឡាករវ័យ២៦ឆ្នាំរូបនេះនឹងមិនមានឈ្មោះទៀតឡើយជាមួយនឹងក្លឹបរបស់លោកនៅក្រោយបញ្ចប់រដូវកាលនេះហើយនឹងក្លាយទៅជាកីឡាកររបស់ក្លឹបតោខៀវ Chelsea ហើយនៅរដូវកាលក្រោយដោយរងចាំតែការបើកទ្វារដោះដូរកីឡាកររដូវក្តៅមកដល់ប៉ុណ្ណោះ។
តាមពិត Chelsea បានតាមចង់បានកីលាកររូបនេះតាំងតែពីខែមករាមកម្ល៉េះប៉ុន្តែ Ajax បានធ្វើការស្នើសុំពន្យាពេលដោយបញ្ជាក់ថា Ziyech នឹងមិនផ្ទេរចេញឡើយរហូតដល់បញ្ចប់រដូវកាលធ្វើយ៉ាងណាការពារតំណែងជើងឯកហូឡង់ Eredivise បានមួយរដូវកាលទៀតសិន៕
ប្រែសម្រួល៖Lee