Home សង្គម ពីថ្ងៃនេះដល់ ថ្ងៃ១៧ ខែកុម្ភៈតំបន់ខ្លះមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

ពីថ្ងៃនេះដល់ ថ្ងៃ១៧ ខែកុម្ភៈតំបន់ខ្លះមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ដោយសារកម្រិតសម្ពាធទាបខ្សោយ បាននិងកំពុងគ្របដណ្តប់លើកម្ពុជាបណ្ដាលឲ្យតំបន់វឋលទំនាប និងមាត់សមុទ្រមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម។តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្តក្រសួងធនធានទឹកសង្កេតឃើញថា៖ ១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

* សីតុណ្ហភាពអប្បបរមា មានពី១៩-២២អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

២៖ តំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី៣២-៣៤អង្សាសេ

នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ផ្នែកខ្លះនៃរាជធានី-ខេត្តនៃតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើតជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងខ្សោយ។

៣៖ តំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

នៅថ្ងៃទី១២-១៥ ខែកុម្ភៈ ផ្នែកមួយចំនួននៃរាជធានី-ខេត្តនៅតំបន់មាតុសមុទ្រ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម៕

Previous articleមក​ស្គាល់​មុ​ខ​ក្រុ​ម​ចោ​រ​ឆ​ក់​វ័​យ​ក្មេ​ង​យ៉ា​ង​ស​ក​ម្ម​ក្នុ​ង​មូ​ល​ដ្ឋាន​ខ​ណ្ឌ​ដូ​ន​ពេ​ញដែ​ល​ស​ម​ត្ថកិ​ច្ច​ប​​ង្រ្កា​ប​បា​ន​
Next articleដំណឹងល្អ​សម្រាប់ Man United ខណៈ​ដែល Pochettino សារភាពថា​ពិតជា​មាន​បំណង​ចង់ធ្វើការ​នៅលីក​កំពូល​អង់​គ្លេស​ដ​ដែល