ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ ២០២០នេះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំចំពោះប្រទេសចិនក្នុងការទប់ស្កាត់វីរុសកូរ៉ូណាដ៏កាចសាហាវដែលបានសម្លាប់មនុស្សប្រមាណជិត១ពាន់និងមានផ្ទុកមេរោគរាប់ម៉ឺននាក់ផ្សេងទៀត។
បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែនក៏បានចូលរួមរំលែកទុក្ខចំពោះរដ្ឋាភិបាល និងប្រជាជនចិនជាពិសេសគ្រួសារអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា និងបន្តផ្ដាំផ្ញើសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងវ៉ូហាន ដែលជាតំបន់ផ្ទុះមេរោគកូរ៉ូណាដំបូងគេបង្អស់៕