អតីតកីឡាករក្លិបបឹងកេត ម៉ាត់ យ៉ាមីន ស្តាយនូវកំហុស​ខ្លួន​ដែលបំផ្លាញខ្លួនឯង

0

ភ្នំពេញ៖ ក្រោយពីក្លិបបឹងកេត បានប្រកាសថា កីឡាករ  ម៉ាត់ យ៉ាមីន  ពាក់ព័ន្ធសារធាតុញៀន នាពេលកន្លងទៅថ្មីៗនេះ ហើយក្លិបបានសម្រេច​ចិត្ត​បញ្ចប់កុងត្រា​ជាមួយ កីឡាកររូបនេះ ដើម្បីជាគំរូ​ដល់កីឡាករផ្សេងៗ​ទៀត ។

នៅរាត្រីថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២០ កីឡាករខាងលើបានសរសរនៅលើបណ្តាញទំនាក់ទំនងសង្គមថា «​អ្វី​ដែរ​ខ្ញុំ​ខំ​សា​ង​តាំ​ង​ពី​រដើ​ម​ម​ក​ ​គឺ​ខ្ញុំ​ជា​អ្ន​ក​បំ​ផ្លាញវា​ដោ​យ​ខ្លួ​ន​ឯ​​ង​ ហើយខ្ញុំសុំ​ទោស​ ​​ប​ងប្អូ​​នទាំងអ​​ស់​គ្នា​ ​ជា​សា​​ធា​រ​ណះ​​ ​សំ​រា​ប់​ទង្វើ​​រ​ ​ដែ​រ​មិ​ន​ល្អ​មួ​យ​នេះ​ផង ?​ហើ​យ​អ​គុ​ណ​ដ​ល់​ប​ងប្អូ​​ន​ទាំ​ង​អ​ស់គ្នា​ដែ​លនៅ​តែ​ស្រ​លា​ញ់​រា​ប់​អា​ន​ខ្ញុំ​ ​នឹ​ង​ឆា​ត​សួ​រ​សុ​ខ​ទុ​កខ្ញុំ​ហើ​យ​ខ្ញុំ​អ​រ​គុ​​​ណ​ដល់​ក្លឹ​ប​​សំ​រា​ប់កា​​រសំរេច​ចិ​ត្ត​​មួ​យ​នេៈ​ ? អគុណ លាហើយ ?»។​

ទោះបីជាយ៉ាងណា មានមិត្តភក្តិបងប្អូន ជាពិសេស​កីឡាករដូចគ្នា និងអ្នកគាំទ្រកីឡាករ​រូបនេះ បានព្យាយាមលើកទឹកចិត្ត កុំឲ្យបោះបង់​នូវគោលដៅរបស់ខ្លួន នឹងរឹងមាំឡើង ដើម្បីតស៊ូ ជាមួយឆាកជីវិត៕​