Ed Woodward នឹងបណ្តេញលោក Ole ក្នុងលក្ខណ្ឌមួយនារដូវកាលក្តៅ​

0

លោក Mauricio Pochettino នៅតែមានចំណាប់អារម្មណ៍ចង់ជំនួសលោក Ole Gunnar Solsjaer នៅ Old Trafford ប៉ុន្តែបច្ចុប្បន្នគ្រូបង្វឹកក្រុមបិសាចក្រហមនៅតែបន្តរក្សាការគាំទ្រពីលោក Ed Woodward ដដែល។ នេះបើយោងតាមគេហទំព័រ The Sun បានចុះផ្សាយ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានបាត់បង់ការងារតាំងពីគាត់ត្រូវបានបណ្តេញចេញពីតំណែងដោយ Tottenham កាលពីខែវិច្ឆិកាប៉ុន្តែយោងតាម Mirror បានចុះផ្សាយផងដែរថាគ្រូ បង្វឹក នេះចង់ចាប់ផ្តើមអាជីពជាថ្មីនៅអង់គ្លេស ហើយបិសាចក្រហមជាគោលដៅដែលគាត់ចង់បាន ។​

និយាយពី Man Utd បច្ចុប្បន្នមានការរីកចំរើនតិចតួច​ក្រោមការដឹកនាំរបស់លោក Ole ដែលបច្ចុប្បន្នកំពុងស្ថិតនៅពាក់កណ្តាលតារាងនៃលីកកំពូល​អង់គ្លេស ។ ថ្វីបើយកបានខ្សែបម្រើល្អ ប៉ុន្តែ​ តំបន់ប្រយុទ្ធរបស់បិសាចក្រហម កំពុងស្ថិតក្នុងក្តៅព្រួយបារម្ភនៅឡើយដោយ Marcus Rasfhord បានយ៉ាងហោចណាស់រហូតដល់ខែមីនា ទើបត្រលប់ ចូលទីលានវិញ​។

របាយការណ៍ចុងក្រោយមកនេះ បានលើកឡើងថា Ed Woodward នឹង​អាចបណ្តេញលោក Ole ចេញ ក្នុងករណីដែលមិនអាច​ជួយឲ្យក្លិប ឡើងទៅកាន់តំណែង Top ក្នុងលីកកំពូល អង់គ្លេស ដែលជា​យាន្តមួយឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ UCL នារដូវកាលក្រោយនោះ៕​