នៅលើបណ្តាញធ្វីតទ័រ នាថ្ងៃទី៩ ខែកុម្ភៈ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO បានលើកឡើងថា នៅតែអាចមានការឆ្លងជាច្រើន ក្នុងប្រទេសនានា ក្រៅពីប្រទេសចិន ។
សារព័ត៌មាន Bloomberg បានចុះផ្សាយថា Ghebreyesus ចែករំលែកនូវក្តីព្រួយបារម្ភរបស់លោក លើបណ្តាញធ្វីតទ័រ អំពីការរីករាលដាលនៃវីរុស កូរ៉ូណា ថ្មីនៅទីក្រុង វ៉ូហាន ។
លោក Tedros Adhanom Ghebreyesus បាននិយាយថា យើងបានត្រឹមតែឃើញ នៃព័ត៌មានស្តួចស្តើង ដែលបានកើតឡើង ។
លោកបានបន្តថា ការបញ្ជាក់នោះជាចំនួនតិចតួចនោះទេ ហើយអាចនឹងមានការលាក់បាំងនៃការរីករាលដាល កាន់តែខ្លាំងនៅបណ្តាប្រទេសជាច្រើនទៀត។
អគ្គនាយកអង្គការសុខភាពពិភពលោកកំពុងបន្តអំពាវនាវឱ្យបណ្តាប្រទេស ដែលមានបញ្ហាជំងឺនេះ ឆ្លើយតបក្នុងករណីដែលវីរុសរាលដាលដល់ប្រទេសរបស់ពួកគេ។
នៅចុងបញ្ចប់នៃថ្ងៃទី៩ កុម្ភៈ ចំនួនអ្នកឆ្លងវីរុស កូរ៉ូណារហូតដល់ទៅ ៩៧នាក់ ដែលជាចំនួនមួយខ្ពស់បំផុត ក្រោយវីរុសនេះផ្ទុះឡើងតាំងពីខែមករា ឆ្នាំ២០២០ ។ ក្នុងនោះដែរចំនួន អ្នកស្លាប់នៅទូទាំងពិភពលោក រហូតដល់ទៅ ៩១០ នាក់ ដែលបានរាតល្បាតឆ្លងតាមផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ៕