ភ្នំពេញ៖ ក្លិបកីឡាបាល់ទាត់គិរីវង់សុខសែនជ័យ បានធ្វើការប្រកាស ពីការសម្រេចចុះកិច្ចសន្យានាំយកកីឡាករខ្សែបម្រើ សញ្ជាតិថៃ SANTIRAD WAING-IN សម្រាប់ការត្រៀមខ្លួនចូលរួមក្នុងរដូវកាលថ្មី ២០២០ ខាងមុខនេះ។
កីឡាករវ័យ ៣០ឆ្នាំរូបនេះ ធ្លាប់ប្រឡូកជាអាជីពបាល់ទាត់នេះចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ ក្លិបដំបូង Nakhon Phanon ពីឆ្នាំ២០១១-២០១៣, Sisaket ឆ្នាំ២០១៤, Buriram United ឆ្នាំ២០១៥, PTT Rayong ឆ្នាំ២០១៦ ក្នុងឆ្នាំនេះដដែលបានផ្ទេរទៅ Sukhonthai ខណៈឆ្នាំ២០១៨ បានទៅលេងឲ្យ Khon Kean នឹងឆ្នាំ២០១៩ Ayutthaya United មុនមកទឹកដីកម្ពុជា។
សូមបញ្ជាក់ថា កីឡាករដែលបានកើតនៅខេត្ត Nakhon Phanom ប្រទេសថៃនេះ មានតួនាទីជាខ្សែបម្រើ នឹងត្រូវពាក់ ១៥ នាក្លិបថ្មី គិរីវង់សុខសែនជ័យ នារដូវកាល ២០២០ នៃលីគកំពូលកម្ពុជា៕
អត្ថបទ៖ មៃ ចាន់បុត្រ