អតីតខ្សែប្រយុទ្ធ​ Man Utd ចង់ឲ្យ Bruno ធ្វើឲ្យប្រសើរឡើងនៃរាងកាយ​

0
Manchester United's Portuguese midfielder Bruno Fernandes looks to play a pass during the English Premier League football match between Manchester United and Wolverhampton Wanderers at Old Trafford in Manchester, north west England, on February 1, 2020. (Photo by Lindsey Parnaby / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or 'live' services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. / (Photo by LINDSEY PARNABY/AFP via Getty Images)

Dimitar Berbatov និយាយថា Bruno Fernandes ត្រូវតែកែលម្អផ្នែករាងកាយ សម្រាប់ការប្រកួតរបស់គាត់នៅ Manchester United។​
អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហមខាងលើបានលើកឡើងថា ការបង្ហាញខ្លួនលើកដំបូងរបស់ Bruno Fernandes យើងឃើញថា​ខ្សែបម្រើរូបនេះ ត្រូវកែលម្អផ្នែកនៃរាងកាយរបស់គាត់ ដើម្បីទប់ទល់ក្នុងការទាមទារ នៃក្របខណ្ឌលីកកំពូលអង់គ្លេស​។

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Berbatov ជឿជាក់ថា Fernandes បានបង្ហាញពីភាពវៃឆ្លាតរបស់ខ្លួន នៅទឹកដីអូត្រាហ្វត ។ ទោះបីជាយ៉ាងណា​ លោកបានជំរុញឲ្យ អតីតប្រធាន ក្រុម​របស់ Sporting ធ្វើឱ្យប្រសើរឡើងខាងរាងកាយ ខណៈដែលការប្រកួតនៅលីកកំពូ​លអង់គ្លេស មានភាពតឹងរឹង នឹង លឿន ជាងអ្វីដែលគាត់ធ្លាប់ឆ្លងកាត់នៅលើទឹកដីព័រទុហ្កាល ។
កីឡាករសញ្ជាតិប៊ុលហ្គារីរូបនេះបានប្រាប់ Betfair ថា៖ « Bruno Fernandes លេងបានយ៉ាងល្អក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់ពេលប្រកួតជាមួយ Wolves ។ គាត់នឹងត្រូវការលេងពីរបីប្រកួតដើម្បីលេងឲ្យស៊ីសង្វាក់​ជាមួយក្រុម ។ លោកបានបន្តថា ខ្សែបម្រើ​សញ្ជាតិព័រទុហ្កាលនេះ ជា​អ្នកលេងវៃឆ្លាត ដោយមានកែវភ្នែក វៀងវៃ ដើម្បីបញ្ជូនបាល់ ដល់តំបន់ប្រយុទ្ធ ទាំងឆ្វេងទាំងស្តាំ ជាពិសេស​ការបញ្ជូនបាល់បានលឿនៗល្អ។ ក្នុងការប្រកួតកន្លងទៅឃើញថា ខ្សែបម្រើ​ខាងលើបាន គ្រប់គ្រងការប្រកួតបានយ៉ាងល្អ ។​