ភ្នំពេញ៖តារាស្រី ទៀង មុំសុធាវី បន្ទាប់ពីបាត់មុខមួយរយៈពីអាជីពសិល្បៈពេលនេះក៏ធ្លាយដំណឹងចូលរោងការយ៉ាងភ្ញាក់ផ្អើលខណៈមានការទម្លាយថាស្វាមីរបស់ ទៀង មុំសុធាវី គឺជាអនិកជនរស់នៅក្រៅស្រុកផងនោះ។
ដំណឹងនៃការរៀបអាពាហ៍ពិពាហ៍របស់តារាស្រីអ្នកនាង ទៀង មុំសុធាវី នេះបានធ្វើឲ្យអ្នកសិល្បៈរួមទាំងមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ជាមួយដំណឹងនេះ។យោងតាមប្រភពបានបញ្ជាក់ថាមង្គលការរបស់តារាចម្រៀង ទៀង មុំសុធាវី បានធ្វើឡើងនៅសណ្ឋាគារសុខារាធានីភ្នំពេញកាលពីថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២០កន្លងទៅនេះ។
ប្រភពបានបន្តថាមង្គលការរបស់តារាចម្រៀង ទៀង មុំសុធាវី នេះបានអញ្ជើញភ្ញៀវចូលរួមច្រើនលើសពីការរំពឹងទុកខណៈសាមីខ្លួនបានបង្ហាញអារម្មណ៍រំភើបស្ទើរញញឹមបិទមាត់មិនជិតផងនោះ។ប្រភពបានបញ្ជាក់ថាកូនកំលោះរបស់ ទៀង មុំសុធាវី បច្ចុប្បន្នជាអនិកជនខ្មែររស់នៅប្រទេសបារាំងកាន់ផ្នែកក្រុមហ៊ុនធំមួយនៅទីនោះ។
គេហទំព័រOBNនៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះមិនទាន់អាចទំនាក់ទំនងដើម្បីសុំការសួរនាំបន្ថែមពីសាមីខ្លួនអ្នកនាង ទៀត មុំសុធាវី បាននៅឡើយទេជុំវិញមង្គលការនេះខណៈមានអ្នកគាំទ្រចឹង់ដឹងថាតើ សុធាវី អាចនឹងឈប់ពីសិល្បៈឬមួយយ៉ាងណាបន្ទាប់ពីអាពាហ៍ពិពាហ៍នេះរួច៕




