Home ព័ត៌មានកីឡា Man Utd ទម្លាក់តម្លៃខ្លួន Pogba បើសិន​ជាអធិរាជសចង់បាន​

Man Utd ទម្លាក់តម្លៃខ្លួន Pogba បើសិន​ជាអធិរាជសចង់បាន​

0

ក្នុងទីផ្សារដោះដូរកីឡាករ​កន្លងទៅ ក្លិបបិសាចអធិរាជស បានព្យាយាមអន្ទងចង់បានកីឡាករ Pogba ប៉ុន្តែ​ការចរចារមិនត្រូវគ្នា ក៏ព្រោះតែ​តម្លៃខ្លួនដែលដាក់ចេញនោះ វាមានទំហំ ធំពេក ដែលធ្វើឲ្យក្លិបយក្ស​អេស្ប៉ាញពិបាកទទួលយក ។​

កីឡាករ​ម្ចាស់ពានរង្វាន់ពិភពលោករបស់បារាំង បានព្យាយាមស៊ូទ្រាំ នៅលីកកំពូលអង់គ្លេស តាំងពីខែកញ្ញា ដោយសារតែបញ្ហារបួសកជើង​។ មកដល់ពេលនេះ ក្លិប Man Utd នឹង​អនុញាតិឲ្យគាត់ ប្រសិនបើតម្លៃដែលដាក់ចេញ ត្រូវបានឆ្លើយតប។

យោងតាម The Sun បានចុះផ្សាយថា កាលពីរដូវកាលមុន ក្លិបបិសាចក្រហម​បានស្នើសុំ សម្រាប់តម្លៃខ្លួន​ កីឡាករ បារាំងខាងលើ ក្នុងទំហំសាច់ប្រាក់ ១៨០លានផោន សល់ត្រឹមតែ ១៥០លានផោន បន្ទាប់ពីយុទ្ធនាការ​ដ៏គួរ​ឲ្យខ្លាចរបស់ Pogba ។

Real Madrid នៅតែ​ជាទិសដៅដ៏សំខាន់របស់ Pogba ទោះបីជា Juventus ក៏អាចធ្វើឲ្យមានការផ្លាស់ប្តូរនាំយកកីឡាករ រូបនេះ​ទៅកាន់ទីក្រុងតូរីនវិញ ដែលជាកន្លែង​គាត់ធ្លាប់ឈ្នះពានលីកកំពូលអង់គ្លេស​ចំនួន ៤ មុនចូលរួមលេង​ជាមួយបិសាចក្រហម កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃខ្លួន ៨៩លានផោន៕

Previous articleសូ​មជ្រា​ប​!​ចា​ប់​ពី​រ​ង្វ​ង់​មូ​ល​កួ​រ​ស្រូ​វ​ដ​ល់ព្រំ​ប្រ​ទ​ល់​ខេ​ត្ត​ក​ណ្តា​ល​នឹ​ង​បិ​ទ​ចរា​ច​រ​ណ៍​នៅ​ថ្ងៃ​ទី​១​១​ខែ​កុ​ម្ភៈ​ដើ​ម្បីបើ​ក​កា​រ​ដ្ឋា​ន​សា​ង​ស​ង់​ផ្លូ​វ​ជាតិ​​លេ​ខ២​
Next articleអតីតខ្សែប្រយុទ្ធ​ Man Utd ចង់ឲ្យ Bruno ធ្វើឲ្យប្រសើរឡើងនៃរាងកាយ​