កីឡាករខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Gabriel Martinell មកដល់ពេលនេះបានក្លាយទៅជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្លឹបកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta ហើយក៏បានក្លាយទៅជាកីឡាករសញ្ជាតិប្រេស៊ីលវ័យ១៨ឆ្នាំដំបូងគេដែលក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះរបស់ក្លឹបដែលអាចរកបានគ្រាប់បាល់១០គ្រាប់ក្នុងរដូវកាល។
មានការភ្ញាក់ផ្អើលមួយតាមរយៈការចេញផ្សាយរបស់កាសែតអង់គ្លេស The Mirror ក្លឹបកាំភ្លើងធំ Arsenal កំពុងប្រឈមមុខទៅនឹងការអាក់អន់ចិត្តពីសំណាកកីឡាករផ្ទាល់ចំពោះការព្យាយាមរារាំង Martinell ចេញពីការបង្ហាញខ្លួនឲ្យជម្រើសជាតិប្រេស៊ីលអាយុក្រោម២៣ឆ្នាំ។
កីឡាករវ័យ១៨ឆ្នាំនេះបានក្លាយទៅជាកីឡាកររកគ្រាប់បាល់១០គ្រាប់ក្នុងមួយរដូវកាលជាលើកដំបូងគិតចាប់តាំងតែពីវត្តមានរបស់កីឡាករ Nicolas Anelka រដូវកាល១៩៩៨និង១៩៩៩។Martinell ធ្លាប់បានបង្ហាញខ្លួនឲ្យជម្រើសជាតិប្រេស៊ីលអាយុក្រោម២៣ឆ្នាំជាច្រើនលើកមកហើយហើយចុងក្រោយនេះក៏ត្រូវបានកោះហៅផងដែរទៅក្នុងការប្រកួតមិត្តភាពមុនការប្រកួតអូឡាំពិកដែលបានចាប់ផ្តើមតាំងតែពីថ្ងៃទី១៧ខែមករាដល់ថ្ងៃទី៩ខែកុម្ភៈនេះ៕
ប្រែសម្រួល៖Lee