តារាល្បី២រូបរបស់ Barcelona ប៉ះទង្គិចគ្នាក្នុងវគ្គហ្វឹកហាត់

0

ក្លឹបអ្នកមានបុណ្យ Barcelona បច្ចុប្បន្នកំពុងស្ថិតនៅគម្លាតកាន់តែឆ្ងាយពីគូប្រជែងពានរង្វាន់កំពូលអេស្បាញ Real Madrid ក្រោយបរាជ័យបន្តបន្ទាប់គិតចាប់តាំងតែពីបណ្តេញគ្រូបង្វឹកលោក Valverde ចេញពីក្លឹបរួចមក។អ្នកគាំទ្រក្លឹបនិងកីឡាករហាក់ដូចជាមិនសូវជាបង្ហាញពីអារម្មណ៍សប្បាយចិត្តឡើយជាមួយនឹងសមត្ថភាពរបស់គ្រូបង្វឹកថ្មីលោក Quique Setien។

ទោះបីជា២ប្រកួតចុងក្រោយក្នុងលីកបានទទួលជ័យជំនះមែនប៉ុន្តែបញ្ហារបស់ក្លឹបហាក់ដូចជាមិនទាន់ល្អប្រសើរឡើយជាពិសេសក្រោយមកដល់នៃគ្រូបង្វឹកថ្មីរូបនេះ។ក្នុងនោះកាសែតបារាំង AS បានរាយការណ៍ថាចុងក្រោយនេះក្នុងវគ្គហ្វឹកហាត់មួយកីឡាករ២រូបរបស់ក្លឹបបានថែមទាំងមានការឈ្លោះប្រកែកគ្នាខ្លាំងផងដែរ។

មិនមានការបញ្ជាក់អះអាងច្បាស់ថាតារាល្បីទាំង២រូបគឺជាអ្នកណាដោយសារតែពេលទាស់ប្រកែកគ្នាបានតែបន្តិចប៉ុណ្ណោះក៏ត្រូវបានមិត្តរួមក្លឹបនាំគ្នាចូលមកជួយឃាត់ទៅវិញ។Barcelonaត្រូវបាន AS កត់សំគាល់ឃើញថាមិនសូវមានភាពស្និទ្ធស្នាលជាមួយគ្នាដូចពីមុនឡើយដែលជាធម្មតាមុនការប្រកួតទាំងកីឡាករ Messi និង Pique គឺជាអ្នកដែលបានធ្វើការនិយាយទៅកាន់កូនក្រុមដើម្បីលើកទឹកចិត្តពួកគេ៕

ប្រែសម្រួល៖Lee