វីដេអូ Mbappe ខឹ​ងសម្បារ​យ៉ាងខ្លាំងទៅលើគ្រូបង្វឹក Thomas Tuchel យប់មិញ

0
Paris Saint-Germain's French forward Kylian Mbappe (R) speaks with Paris Saint-Germain's German coach Thomas Tuchel as he leaves the pitch during the French L1 football match between Paris Saint-Germain (PSG) and Montpellier Herault SC at the Parc des Princes stadium in Paris, on February 1, 2020. (Photo by FRANCK FIFE / AFP) (Photo by FRANCK FIFE/AFP via Getty Images)

ថ្វីបើក្លិប PSG បានឈ្នះយ៉ាងចាស់ដីទៅលើក្លិប Montpellier ក្នុងនាមជាម្ចាស់ផ្ទះ ដោយលទ្ធផល 5-0 ក្តី ប៉ុន្តែមានរឿងរ៉ាវ​ដ៏គួរ​ឲ្យចាប់អារម្មណ៍ជាង ជ័យជម្នះទៅទៀត គឺ ការខឹងសម្បារ របស់ Mbappe ទៅលើគ្រូបង្វឹក ក្រោយដកកីឡាករនេះចេញ ដូរដោយ Mauro Icardi ។​

ការប្រកួតយប់មិញនេះដែរ Kylian Mbappe រកបានគ្រាប់ទី​៤ នៅនាទី ៥៧ ប៉ុន្តែនៅនាទី ៦៩ រូបគេត្រូវបានគ្រូបង្វឹកដកចេញ ដោយជួសដោយកីឡាករ Icardi ដែលជាដើមហេតុ ធ្វើឲ្យរូបគេខឹងសម្បារយ៉ាងខ្លាំង ខណៈដែលលេងមិនទាន់ឆ្អែតឆ្អន់នោះ ។​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=C4rRUQbysAo