ថ្មីៗនេះដែរ Geogina បានចែករំលែកនូវស្នេហាដំបូងរបស់ខ្លួន ដែលបានជួបជាមួយ កីឡាករ CR7 ។
Geogina បានជួប Ronaldo ដំបូងនៅក្នុងហាងលក់សម្លៀកបំពាក់មួយកន្លែង ក្នុងរដ្ឋធានីអេស្ប៉ាញ ក្នុងឆ្នាំ ២០១៦ ។ អំឡុងពេលនោះ អ្នកទាំងពីរបានធ្លាក់ក្នុងអន្លង់ស្នេហ៍ រវាងគ្នា និងគ្នា និង មានទំនាក់ទំនងយ៉ាងស្អិតរមួតមកដល់បច្ចុប្បន្ន។
បន្ទាប់ពីទំនាក់ទំនងជិត ៤ឆ្នាំមកនេះ ក្មេងស្រីសញ្ជាតិអេស្ប៉ាញខាងលើ បានប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួន និងជោគវាសនា ។
Geogina បានលើកឡើងថា កម្ពស់ និងខ្លួនប្រាណរបស់គាត់គឺធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ពេលនោះខ្ញុំមានអារម្មណ៍ញាប់ញ័រ ពេលដែលឈរមុខគាត់ បេះដូងខ្ញុំចាប់ផ្តើមកន្ទ្រាក់ខុសពីប្រក្រតី ខ្ញុំពិតជាអៀន នៅពេលដែលឈរ ក្បែរគាត់មានអារម្មណ៍ថា លេចធ្លោ។
ក្រោយក្លាយជាមិត្តស្រីរបស់ Ronaldo ខ្សែជីវិត Geogina បានប្រែក្លាយនិងផ្លាស់ប្តូរគ្រប់បែបយ៉ាង ។ពីទីតាំងដែលមនុស្សជាច្រើនមិនស្គាល់ ហើយបច្ចុប្បន្ន ស្ត្រីអាយុ ២៦ឆ្នាំនេះ មានអ្នកតាម Follow ១៦លានគណនី លើបណ្តាញអ៊ីនស្ត្រាក្រាម ហើយការស្លៀកពាក់ និង បញ្ហាទម្ងន់ត្រូវបានយកចិត្តទុកដាក់ ។
នាងបានបន្តថា ពេលនេះមានមនុស្សជាច្រើនចង់ឃើញខ្ញុំ បន្លំថតរូបខ្ញុំ ហើយខ្ញុំចេញទៅក្រៅគ្មានសុវត្ថិភាពនោះទេ ។ ទោះបីជាមានភាពច្របូកច្របល់នៅពេលដែលក្លាយជាតារាល្បីក៏ដោយក៏ Georgina មិនមានការសោកស្តាយទេនៅពេលដែលនាងស្រលាញ់រ៉ូណាល់ដូ។ ខ្ញុំមានអារម្មណ៍រីករាយណាស់ដែលបាននៅជាមួយកីឡាករល្អបំផុតគ្រប់ពេល៕