បាត់ក្មេងស្រីម្នាក់នៅខណ្ឌពោធិ៍សែនជ័យ

0

ភ្នំពេញ៖ ផេកហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រកាសថា ក្មេងស្រីម្នាក់ជាសិស្សសលាហ៊ុនសែនជម្ពូវ័ន បានបាត់ខ្លួន ហើយសាច់ញាតិកំពុងប្រកូកប្រកាស បើបងប្អូនប្រជាពលរដ្ឋបានឃើញសូមជូនផ្តល់ដំណឹងផង​។​

ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ ឲ្យដឹងថា «ករណីបាត់ក្មេងស្រី ឈ្មោះ ស៊ន ស្រីកា ភេទស្រី អាយុ ១៥ ឆ្នាំ រៀននៅវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ថ្នាក់ទី 9 F2 ស្នាក់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។»

ផេកខាងលើបានបន្តថា «បើបងប្អូនប្រជាពលរដ្ឋបានឃើញ សូមទំនាក់ទំនងមកលេខ ទូរសព្ទមកអាណាព្យាបាល 081607019/010243699» ៕