ក្លិប RB Leipzig ដែលជាក្លិបកំពុងឡើងជើងនៅលើទឹកដីអាល្លឺម៉ង់ បានចុះហត្ថលេខាខ្ចីជើង កីឡាករខ្សែការពារតំបន់ខាងឆ្វេងរបស់មេឃខៀវ បានសម្រេច ហើយក្នុងនោះ Angelino នឹងត្រូវលេងរហូតចុងបញ្ចប់រដូវកាល។ នេះបើយោងតាម BBC។
កីឡាករសញ្ជាតិអេស្ប៉ាញ អាយុ ២៣ឆ្នាំ បានចូលរួមលេងនៅលីកកំពូលអង់គ្លេស កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយបានបង្ហាញខ្លួនលេង ១២លើកជូនក្រុម នារដូវកាលនេះ។
ក្នុងការខ្ចីជើងទៅលេងនេះដែរ ក្លិបនៅ លីក Bundesliga ក៏បានពិចារណាដើម្បីចរចារចុះហត្ថលេខាផ្តាច់ ក្នុងតម្លៃ ៣០លានអឺរ៉ូ ក្រោយពីក្លិបមេឃខៀវបានទិញពី PSV Eindhoven ក្នុងតម្លៃ 5.3 លានផោន៕