ក្រុមអ្នកមានបុណ្យបាសេឡូណាបាននិយាយថាពួកគេបានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Francisco Trincao ពី Braga ក្នុងតម្លៃ ២៦លាន អឺរ៉ូ ។
កីឡាករអាយុ ២០ឆ្នាំរូបនេះ នឹងចូលរួមលេងជាមួយ ក្លិបអេស្ប៉ាញ នៅថ្ងៃទី១ ខែកក្កដា រហូតដល់ឆ្នាំ ២០២៥ ។ កីឡាករជម្រើសជាតិព័រទុហ្កាលអាយុ ក្រោម ២១ឆ្នាំរូបនេះ នឹងបង្ហាញខ្លួនជើងហោះហើរទៅក្រៅស្រុក ជាលើកដំបូង។
កីឡាករវ័យក្មេងខាងលើ បានបង្ហាញខ្លួនលេងចំនួន ១១លើក ជូន Braga នារដូវកាលនេះ ដោយរកគ្រាប់បាល់បានពីរ និង បញ្ជូនបាល់ផ្តាច់ទី បាន២។
នៅថ្ងៃសុក្រម្សិលមិញ Barcelona ក៏បានប្រកាសថា បានចុះហត្ថលេខាយក ខ្សែបម្រើ Matheus Fernandes សញ្ជាតិប្រេស៊ីលពីក្លិប Palmeiras ក្នុងតម្លៃ 5.8 លានផោន។