លោក Zinedine Zidane អ្នកចាត់ការទូទៅរបស់ក្រុម Real Madrid និយាយថា Gareth Bale នឹងមិនចាកចេញពីក្លឹបឡើយនៅខែមករាទោះបីខ្សែប្រយុទ្ធវែលឆ្ពោះទៅរកក្រុមជម្រើសជាតិចុងក្រោយក៏ដោយ។
Bale អាយុ ៣០ ឆ្នាំត្រូវបានដកចេញពីបញ្ជីរក្រុម Real ចំនួន ១៩ នាក់ដែលនឹងត្រូវប្រកួតជាមួយគូប្រជែងក្នុងស្រុក Atletico Madrid នៅថ្ងៃសៅរ៍នេះ។
ថ្មីៗនេះដែរប្រធានក្លិបមាន់ខ្នាយមាសលោក Daniel Levy បានធ្វើដំណើរទៅកាន់ទឹកដីអធិរាជស ដើម្បីពិភាក្សាជាមួយលោក Florentino Perez ជុំវិញការផ្លាស់ប្តូរចុងក្រោយរបស់លោកសម្រាប់ Bale ។
ទោះបីជាយ៉ាងណា ក្រោយទីផ្សារបិទបញ្ចប់ គ្រូបង្វឹកសញ្ជាតិបារាំងលោក ហ្ស៊ីដាន់បានលើកឡើងថា ខ្ញុំមិនគិតពីលទ្ធភាពនៃការចាកចេញរបស់គាត់នោះទេ។ លោកបានបន្ថែមថា “គាត់នៅជាមួយយើងហើយខ្ញុំនឹងពឹងផ្អែកលើគាត់។ យើងទាំងអស់គ្នានៅទីនេះដើម្បីលេងនៅថ្ងៃស្អែកហើយគាត់ត្រូវត្រៀមខ្លួន” ។
កីឡាករសញ្ជាតិវែលដែលបានចូលរួមជាមួយ Real ពីក្រុម Tottenham ក្នុងឆ្នាំ ២០១៣ សម្រាប់តម្លៃខ្លួនខ្ពស់បំផុត ៨៥.៣ លានផោននិងមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២២ បានស៊ុតបញ្ចូលទី ២ ដងក្នុងការបង្ហាញខ្លួន ១២ ប្រកួតនៅ La Liga នៅរដូវកាលនេះ៕