Man Utd នាំយកខ្សែប្រយុទ្ធវ័យចំណាស់ពីទឹកដីចិន បានមួយទៀត​

0

ក្រុមបិសាចក្រហម Man Utd បានចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យចំណាស់ ពីក្លិប Shanghai Greenland Shenhua F.C ពីទឹកដីចិន ក្នុងលក្ខណ្ឌខ្ចីជើង​រយៈពេលខ្លី។ នេះបើយោងតាម BBC បានចុះផ្សាយ​។

កិច្ចព្រមព្រៀងក្នុងការនាំយកកីឡាករអន្តរជាតិនីហ្សេរីយ៉ាវ័យ ៣០ ឆ្នាំរូបនេះមកកាន់ទឹកដី Old Trafford មិនមានជម្រើសក្នុងការទិញឡើយ។
កីឡាករ Odion Ighalo ដែលកំពុងស្ថិតនៅក្នុងប្រទេសចិននៅឡើយប៉ុន្តែត្រូវបានគេរំពឹងថានឹងហោះហើរទៅកាន់ចក្រភពអង់គ្លេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតដោយរកបាន ៣៩ គ្រាប់ក្នុង ៩៩ ប្រកួតសម្រាប់ Watford ចន្លោះឆ្នាំ ២០១៤ និង ២០១៧ ។

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម លោកOle Gunnar Solskjaer បាននិយាយថា “Odion គឺជាកីឡាករដែលមានបទពិសោធ” ។“ គាត់នឹងចូលមកហើយផ្តល់ជំរើសមួយប្រភេទផ្សេងឆ្ពោះទៅមុខសំរាប់ក្រុមរបស់យើង​៕