Home ព័ត៌មានកីឡា លទ្ធផលក្នុងទីផ្សារផ្ទេរ ចុងក្រោយរបស់ Edinson Cavani

លទ្ធផលក្នុងទីផ្សារផ្ទេរ ចុងក្រោយរបស់ Edinson Cavani

0

ទីផ្សារផ្ទេរកីឡាករត្រូវបានបិទបញ្ចប់នារាត្រីយប់មិញនេះ ដោយកីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ នៅបន្តលេង​ជាមួយក្លិប PSG ទោះបីជាមានការចែចូវឲ្យចាកចេញពីក្លិបក្តី។
កីឡាករ​អាយុ ៣២ឆ្នាំ ត្រូវបានគេល្បួងសាកសួរ ឲ្យចាកចេញពីរដ្ឋធានីបារាំង ខណៈដែលមានការចាប់អារម្មណ៍ពីក្លិប អាតេម៉ាឌ្រីដ នៅរដ្ឋធានីអេស្ប៉ាញ។

PSG មិនមានផែនការ​ផ្ទេរកីឡាកររូបនេះចេញក្នុងខែមករានេះទេ ក៏ព្រោះតែសំណើរដាក់ឲ្យមិនសាកសមតែប៉ុណ្ណោះ ស្របពេលដែលកុងត្រា​កីឡាករខាងលើ នៅសល់រយៈពេល ៦ខែ ហើយក្លិបពីរនៅអង់គ្លេស មាន តោខៀវ និងបិសាចក្រហមក៏ចាប់អារម្មណ៍ដូចគ្នា។

នាយគ្រប់គ្រងផ្នែកកីឡាករ Leonardo ប្រាប់ទៅកាន់ព័ត៌មាន L’Equipe ថា យើងមិនឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ​ ហើយយើងមិនដែលគិតថានឹងផ្ទេរគាត់ចេញនោះទេ តែក្នុងនោះយើងក៏បានបើការចរចារដែរ តែមិនត្រូវរ៉ូវគ្នា​៕

Previous articleសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា!ស្លាប់​៤​នាក់ និងរបួស​៩​នាក់ដោយសារគ្រោះថ្នាក់​ចរាចរណ៍ថ្ងៃ៣១មករា
Next articleZ​i​d​a​ne និយាយពី ​G​a​r​et​h​ ​B​a​l​e​ ក្រោយទីផ្សារផ្ទេរបិទបញ្ចប់