AC Milan កៀកដល់ការចរចារ​យកខ្សែការពារវ័យក្មេងពី Wigan

0

Antonee Robinson ខ្សែការពាររបស់ក្លិប Wigan Athletic កំពុងស្ថិតក្នុងជិតក្នុងការផ្លាស់ប្តូរទៅកាន់ទឹកដី AC Milan ។ នេះបើយោងតាម BBC បានចុះផ្សាយ។​
ក្លិបយក្ស​នៅក្របខណ្ឌ Serie A បានតាមដានទៅលើខ្សែការពារអាយុ ២២ឆ្នាំរូបនេះ អស់រយៈពេលជាច្រើនសប្តាហ៍ ហើយគ្រោងនឹងចុះហត្ថលេខាយករូបគេ ក្នុងតម្លៃ ៦លានផោន នឹងថែមទៅលើកម្រៃផ្សេងៗទៀត អាចនឹងឈានដល់ ១០លានផោន ។​

ខ្សែការពារខាងលើបានចូលរួមលេងជាមួយ Latics ក្រោយចាកចេញពី Everton កាលពីខែកក្កដា ឆ្នាំ​២០១៩ ក្នុងកុងត្រា​រយៈពេល ៣ឆ្នាំ។
លោក Paul Cook ចៅហ្វាយរបស់ក្លិប យើងពិតជារីករាយ ដែលមានគាត់ គាត់ជាគ្រាប់ពេជ្រ ដ៏មានតម្លៃរបស់យើង ។
គាត់បានចំណាយពេលនៅរដូវកាលឆ្នាំ ២០១៨ ក្នុងលក្ខណ្ឌខ្ចីជើង នៅ Wigan ក្នុងតម្លៃ ២លានផោន កាលពីរដូវកាលក្តៅមុន។
លោកបានបន្ថែមថា “គាត់គឺជាបុរ​សម្នាក់ដឹកនាំនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ហើយវាពិតជាអស្ចារ្យណាស់ដែលបានឃើញការអភិវឌ្ឍរបស់គាត់ក្នុងរយៈពេល ១៨ ខែជាមួយយើង” ។

កីឡាករអន្តរជាតិអាមេរិចរូបនេះបានចាប់ផ្តើមប្រកួតនៅរាត្រីថ្ងៃអង្គារក្នុងជ័យជម្នះ ២-១ លើក្រុម Sheffield Wednesday ដែលទំនងជាការបង្ហាញខ្លួនចុងក្រោយរបស់គាត់សម្រាប់ក្លឹប៕