ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី និងឧត្តមសេនីយ៍ទោ សរុបចំនួន ២៥នាក់ ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។
បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤មករាដែលទើបផ្សព្វផ្សាយផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០បានបញ្ជាក់ថា ត្រូវបានតម្លើងឋានន្ដរស័ក្ដិថ្នាក់ឧត្តសេនីយ៍ទោ ចំនួន១៤នាក់ និងថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន១១នាក់៕

