ទីបំផុត Rose ផ្ទេរទៅ Newcastle ហើយក្នុងកុងត្រាខ្ចីជើងតែ៦ខែប៉ុណ្ណោះ

0

កីឡាករខ្សែការពារស្លាបឆ្វេង Danny Rose ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថាគឺមិនអាចត្រូវបានជ្រើសរើសដោយគ្រូបង្វឹកថ្មីលោក Jose Mourinho ឡើយក្នុងការប្រកួតទាំងឡាយរបស់ Spurs ដែលវាបានបង្ខំចិត្តឲ្យកីឡាកររូបនេះចាំបាច់ត្រូវតែរកក្លឹបថ្មីដើម្បីបង្ហាញខ្លួនជាជម្រើសដំបូងធ្វើយ៉ាងណាធានាតំណែងនៅជម្រើសជាតិអង់គ្លេសឲ្យបាន។

ក្នុងជម្រើសតោ៣អង់គ្លេស Rose នឹងត្រូវប្រជែងតំណែងខ្សែការពារស្លាបជាមួយនឹងកីឡាករ Ben Chiwel និង Luke Shaw ជាដើមក្រោមការដឹកនាំរបស់លោក Gareth Southgate ជាពិសេសសម្រាប់ការប្រកួតពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០រដូវក្តៅនេះ។ដូចនេះហើយទើបកុងត្រាថ្មីជាមួយនឹងក្លឹប Newcastle ត្រូវបានកើតឡើងជាផ្លូវការសម្រាប់ Rose ប៉ុន្តែជឿជាក់ថានឹងមានរយៈពេលតែ៦ខែប៉ុណ្ណោះក្នុងលក្ខណ្ឌជាកីឡាករខ្ចីជើង។

Newcastle នៅមិនទាន់បានបញ្ជាក់ទេថានឹងមានជម្រើសក្នុងការទិញយក Rose ផ្តាច់ឬអត់ទេក្រោយចប់កុងត្រានេះប៉ុន្តែបានបញ្ជាក់ថារូបគេនឹងពាក់អាវលេខ២៨ហើយអាចបង្ហាញខ្លួនដំបូងឲ្យក្លឹបនៅយប់ថ្ងៃសៅរ៍ស្អែកនេះហើយពេលប៉ះជាមួយនឹង Norwich៕

ប្រែសម្រួល៖Lee