Benitez នឹងត្រៀមត្រឡប់មក Newcastle ភ្លាម បើក្លឹបនឹងត្រូវលក់ទៅឲ្យស្តេចអារ៉ាប់

0

The Sunsports នៅថ្ងៃនេះ បានសរសេរថាគ្រូបង្វឹកលោក Rafa Benitez នឹងអាចក្លាយទៅជាគ្រូបង្វឹក គោលដៅរបស់ក្លឹប Newcastle ប្រសិនបើការចចារលក់ក្លឹប ពីប្រធានក្លឹបបច្ចុប្បន្ន ទៅឲ្យស្តេចអារ៉ាប់ព្រះអង្គម្ចាស់ Mohammed bin Salman អាចប្រព្រឹត្តិទៅជោគជ័យនោះ។

អ្វីដែលយើងអាចដឹងច្បាស់នោះ គឺថាបុរសអេស្បាញរូបនេះ គឺជាគ្រូបង្វឹកដែលព្រះអង្គម្ចាស់អង្គនេះ បានដាក់សំណើរជាមួយនឹងការចចារទិញក្លឹបតម្លៃ ៣៤០លានផោនផងដែរ ហើយក៏បានត្រៀមកញ្ចប់លុយ ដើម្បីចំណាយការដោះដូរកីឡាករថ្មីដល់ទៅ ២០០លាផោនផងដែរ ក្រោយការចុះហត្ថលេខារួចរាល់។

លោក Benitez បានសម្រេចចិត្តចាកចេញពីក្លឹប ដោយខ្លួនឯងកាលពីរដូវក្តៅ ៣ឆ្នាំមុន ហើយមានន័យថា បើក្លឹបនឹងត្រូវលក់ទៅឲ្យស្តេចអារ៉ាប់នោះ គ្រូបង្វឹកបច្ចុប្បន្នលោក Steve Bruce គឺត្រូវចាកចេញពីក្លឹបភ្លាមផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី