បាត់ដំបង៖ ករណីក្មេងប្រុស ៤នាក់ វាយទៅលើក្មេងស្រីម្នាក់របួសចិញ្ចើមចំនួន ៣ថ្នេរនោះពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនក្មេងទាំងនោះបានហើយ ដោយផ្តើមចេញពីការនិយាយចំអែចំអន់របស់ក្មេងស្រីហៅថាប្តីៗ ។
លោក ពេជ្រ សារ៉ែន អធិការនគរបាលស្រុក សំពៅលូន បានអោយដឹងមុនពេលកើតហេតុ សិស្សស្រីឈ្មោះ គី លីណា បាននិយាយចំអែចំអន់លេងជាមួយសិស្សប្រុសក្មេងៗទាំង ៤ នោះថាជាប្ដី ។ ប៉ុន្តែសិស្សប្រុសម្នាក់បានហាមកុំអោយឈ្មោះ គី លីណា ហៅខ្លួនជាប្ដីបែបនេះ ។ បន្ទាប់មកក៏មានការជជែកគ្នា សិស្សស្រីឈ្មោះ គី លីណា បានធាក់សិស្សប្រុសម្នាក់ចំពោះចុករមួល ឃើញដូច្នោះ សិស្សប្រុសក្មេងៗទាំងនោះក៏នាំគ្នាវ៉ៃទៅលើ សិស្សស្រីឈ្មោះ គី លីណា តែម្ដង ហើយមានសិស្សប្រុសម្នាក់បានយកខ្សែក្រវាត់ ក្រវី ត្រូវចឹញ្ចើមបណ្ដាលអោយរបួសចឹញ្ចើមខាងស្ដាំ ។
សមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានហៅក្មេងៗទាំង ៤ នាក់ ដែលមានឈ្មោះ ៖
១- ឈ្មោះ ថា កក្កដា ភេទ ប្រុស អាយុ ១២ឆ្នំា
២-ឈ្មោះ ទូច សុផាត ភេទប្រុស អាយុ ១២ឆ្នំា
៣- ឈ្មោះ និន សម្បត្តិចិត្រា ភេទប្រុស អាយុ ១៣ឆ្នំា
៤-ឈ្មោះ អ៊ួញ សៅលី ភេទប្រុស អាយុ ១៣ឆ្នំា ។
ក្មេងស្រីរងគ្រោះ បានទាមទារសំណងចំនួន ១២ លានរៀល ពីក្មេងៗទាំង ៤ ប៉ុន្តែដោយសារតែម្ដាយឪពុកក្មេងៗទាំង៤ ទធ្វើកម្មករនៅថៃ ជាគ្រួសារក្រីក្រ មានប្រាក់សរុបតែ ៨០ ម៉ឺនរៀល សងជនរងគ្រោះ ជនរងគ្រោះមិនព្រមទទួលឡើយ។ទោះជាយ៉ាងណា ករណី ក្មេងៗប្រុស ៤ នាក់ វាយទៅលើ សិស្សស្រីម្នាក់ បណ្ដាលអោយរបួសចឹញ្ចើមនោះ សមត្ថកិច្ចសម្រេចបញ្ជូនសំណុំរឿងទៅ តុលាការខេត្តបាត់ដំបងចាត់ការបន្តតាមនិតិវិធីច្បាប់ ។
បញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ មានករណីហឹង្សាមួយកើតឡើងនៅ អនុវិទ្យាល័យ កូនភ្នំមិត្តភាព ភូមិ ស្រឡៅជ្រំ ឃុំ សិរីមានជ័យ ស្រុក សំពៅលូន ខេត្តបាត់ដំបង ៕