កីឡាករ Lyon ម្នាក់​ប្រកួតសុខៗ សន្លប់ធំកណ្តាលទីលាន (មានវីដេអូ)

0
©PHOTOPQR/LE PROGRES/Stéphane GUIOCHON - Décines-Charpieu 26/01/2020 - FOOTBALL LIGUE 1 OL- TOULOUSE -A Decines au Groupama Stadium 21 eme journée de ligue 1 de football OL- TOULOUSE ici Martin Terrier sort sur blessure accompagné du medecin de l'OL *** Local Caption ***

បារាំង​៖ ក្លិប Lyon បានធ្វើការ​អះអាងថា កីឡាករ Martin Terrier បានដឹងខ្លួនវិញហើយ បន្ទាប់ ពីដួលនៅលើទីលាន អំឡុងពេលប្រកួតជាមួយក្រុម Toulouse ។​

នៅនាទី ២០ នៃការប្រកួតក្នុងតង់ទី​១ នៃលីកកំពូលបារាំង ស្រាប់តែកីឡាករ ខាងលើ សុខៗក៏ដួល សន្លប់បង្កការភ្ញាក់ផ្អើល ដោយក្រុមគ្រូពេទ្យបានប្រញាប់ប្រញាល់បញ្ចូនកីឡាករនេះ ទៅព្យាបាល។​ទោះបីជាយ៉ាងនេះក្តី Lyon បានឈ្នះ 3 – 0 Toulouse ៕​

ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖