ក្រោយរបួស សៀង ចន្ធា អាចចូលរួមហ្វឹកហាត់វិញនាសប្តាហ៍ក្រោយ

0

ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានធូរស្បើយហើយ បន្ទាប់ពីបានរងរបួសជើងក្នុងកំឡុងការប្រកួតបើករដូវកាល (Pre-Season) នៅវគ្គផ្តាច់ព្រ័ត្រ នាប្រទេស ឥណ្ឌូនេស៊ី។

បើយោងតាមការប្រកាសរបស់ក្លិបផ្ទាល់ កីឡាករជម្រើសជាតិកម្ពុជារូបនេះ អាចមកចូលរួមហ្វឹកហាត់វិញនាសប្តាហ៍ក្រោយ បន្ទាប់ពីទទួលរងរបួសសាច់ដុំក្នុងអំឡុងពេលប៉ះទង្គិចក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Pre-season នៅក្នុងប្រទេសឥណ្ឌូនេស៊ី កន្លងមក។ ស្ថានភាពរបួសរបស់កីឡាករ សៀង ចន្ធា បានត្រឡប់មកសភាពល្អប្រសើរឡើងវិញហើយ ដោយទទួលបានការយកចិត្តទុកដាក់សម្រាកព្យាបាលពីក្រុមគ្រូពេទ្យរបស់ក្លិបផងផ្ទាល់។

គួររំលឹកថា បឹងកេត បានត្រឹមជើងឯករងប៉ុណ្ណោះ ដោយបានចាញ់ក្រុម Felda United ក្នុងលទ្ធផល ១ទល់០ នាវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៨ ខែមករា ស្របពេលដែល ចន្ធា របួសនាពេលនោះ៕
អត្ថបទ៖ មៃ ចាន់បុត្រ​