កាំភ្លើងធំ Arsenal បានឈរនៅជួរមុខគេ ដើម្បីចុះហត្ថលេខាយកកីឡាករ Thomas Lemar ពីក្លិបអាតេម៉ាឌ្រីដ ។ នេះបើយោងតាមសារព័ត៌មាន Metro បានចុះផ្សាយ។
កីឡាករសញ្ជាតិបារាំង បានចូលរួមជាមួយ អាតេម៉ាឌ្រីដ ក្រោយពីចាកចេញពី Monaco ក្នុងតម្លៃខ្លួន ៦០លានអឺរ៉ូ កាលពីឆ្នាំ ២០១៨ ប៉ុន្តែបានក្លាយជាកីឡាករដែលតស៊ូ ដើម្បីបាន តំណែងលេងនៅក្រោមការដឹកនាំរបស់លោក Simeone ។
ប្រភពខាងលើបានចុះផ្សាយថា អាតេម៉ាឌ្រីដ នឹងលក់ Lemar ដើម្បីចុះហត្ថលេខាយកកីឡាករថ្មីផ្សេងទៀត ។ ក្នុងនោះក្លិបយក្សអេស្ប៉ាញសង្ឈឹមថា នឹងអាចនាំយកកីឡាករ Cavani ពី PSG ។
សារព័ត៌មាន Marca បានចុះផ្សាយថា កាំភ្លើងធំបានកំពុងប្រជែងដើរផ្លូវមុខ ដោយត្រៀមយកកីឡាករអាយុ ២៤ឆ្នាំពីអេស្ប៉ាញ ។
ថ្លែងកាលពីដើមខែនេះលោក Simeone បានសារភាពថា Lemar បានខកខានមិនបានបំពេញតាមការរំពឹងទុកចាប់តាំងពីចូលរួមជាមួយ Atletico ។ Lemar គឺជាកីឡាករសំខាន់ម្នាក់ដែលមិនអាចអភិវឌ្ឍហ្គេមរបស់គាត់បានប៉ុន្តែមានចរិតលក្ខណៈដែលអ្នកដទៃមិនមាន។សង្ឃឹមថាសង្ឃឹមថាគាត់នឹងមានពេលល្អនៅពេលដែលគាត់ត្រឡប់មកពីរបួស៕