Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ក្នុងចំណោមក្រុមកីឡាករឆ្នើម ៗ គ្រប់ជំនាន់។ អ្នកខ្លះបានលើកឡើងថា គាត់ជាកីឡាករឆ្នើមបំផុត ហើយអ្នកខ្លះទៀតថា គាត់នឹងប្រជែងពានជាមួយ Messi ប៉ុន្តែគ្មានការបដិសេធនូវសមិទ្ធិផលនិងភាពត្រចះត្រចង់របស់ Ronaldo ឡើយ។
ការរកគ្រាប់បាល់ដើម្បីភាពសប្បាយរីករាយ និងឈ្នះពានរង្វាន់ទាំងអស់ ទាំងនៅក្លិប និងនៅលើឆាកអន្តរជាតិ ដោយគាត់បានធ្វើរឿងល្អទាំងអស់ ហើយបន្តធ្វើរឿងល្អជាមួយ Juventus ទោះបីជាគាត់មានអាយុ ៣៤ឈានចូល ៣៥ឆ្នាំក្តី ។
ទោះជាយ៉ាងណាយើងមិនអាចមើលងាយពីសមត្ថភាពរបស់គាត់បានឡើយ ដោយគាត់ធ្វើបានល្អជាមួយមិត្តរួមក្រុម ។
ពេញមួយអាជីពរបស់គាត់ គាត់បានបង្ហាញអារម្មណ៍ស្រងាកចិត្ត ចំពោះការស៊ុតបាល់បញ្ចូលទីរបស់មិត្តរួមក្រុម ជាពិសេស Gareth Bale នៅឯក្លិប Real Madrid ។
ក្នុងនោះដែរ បើយើងក្រឡេកទៅមើលការ ប៉ះបាល់ឲ្យមិត្តរួមក្រុមផ្តាច់ទី ទាំងក្លិប និងជូនប្រទេសជាតិ គឺខុសគ្នាខ្លាំង។
ជាមួយទំព័រ Transfermarkt បានបង្ហាញតួលេខថា កីឡាករសញ្ជាតិព័រទុហ្កាលរូបនេះ បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ផ្តាច់ទីជូនក្លិបនិងប្រទេសច្រើនជាង Xavi Hernandez និង Andres Iniesta ។
ជាមួយក្លិបដែល Ronaldo កំពុងលេងមាន Juventus, Real Madrid, Manchester United និង Sporting Lisbon គឺគាត់រកបានចំនួន ៦២០គ្រាប់ ដោយក្នុងនោះបញ្ចូនបាល់ផ្តាច់ទី ចំនួន ២១៤ ដង។
នៅលើឆាកអន្តរជាតិ វិញ គាត់រកគ្រាប់បាល់ជូនក្រុមជម្រើសជាតិព័រទុហ្កាល ចំនួន ៩៩គ្រាប់ និងចំនួន ៣៧ លើកបញ្ចូលបាល់ឲ្យមិត្តរួមក្រុមផ្តាច់ទី ដោយសរុបទាំងគឺចំនួន ២៥១លើក។

បើងាកទៅកាន់ Xavi អតីតកីឡាករជើងចាស់របស់ Barcelona គឺបញ្ចូនបាល់ឲ្យមិត្តរួមក្រុមផ្តាច់ទី បាន ២១២ លើក ក្នុងចំណោម ៨៥៩ ប្រកួត និង ២៤លើក ក្នុងចំណោម ១៣១ ប្រកួតជូនក្រុមជម្រើសជាតិអេស្ប៉ាញ។
ចំនួនសរុប ២៣៦ សម្រាប់ខ្សែបម្រើកណ្តាលដ៏អស្ចារ្យបំផុតនៃជំនាន់របស់គាត់។
ចំណែកឯ Iniesta វិញ បញ្ចូនបាល់ឲ្យមិត្តរួមក្រុមផ្តាច់ទីបាន ១៥០លើក ក្នុងចំណោម ៧១៥ប្រកួត និង ២៩លើក ក្នុងចំណោម ១៣១ប្រកួតជូន ក្រុមជម្រើសជាតិអេស្ប៉ាញ។

ប៉ុន្តែបើយើងក្រឡេកទៅមើល កីឡាករ Messi វិញ បច្ចុប្បន្នរកគ្រាប់បាល់បាន ៦៩០ដង ដោយបញ្ចូនបាល់ឲ្យមិត្តរួមក្រុមផ្តាច់ទី ចំនួន ២៩៨ លើក ស្ថិតនៅអាយុ ៣២ឆ្នាំ៕