Firmino ​​រ​កបា​​ន១​គ្រា​ប់​ចុ​ង​ម៉ោ​​ងជួ​​យ Li​v​e​​rp​​o​ol​ ប​ន្ត​ជ័​យ​ជំ​នះ​ទាំ​ង​ប្រ​ផិ​ត​ប្រ​ផើយ

0

កា​រ​ប្រ​កួ​ត​ដ៏​ស្វិ​ត​ស្វាញ​ក្នុ​ង​ទឹ​ក​ដី​រ​ប​ស់​​ W​o​l​v​e​ យ​ប់​មិ​ញ​នេះ​ពិ​ត​ជា​បា​ន​ធ្វើ​ឲ្យ​ក្រុ​ម​រ​ប​ស់​លោ​ក​ J​u​r​g​e​​n​ K​l​opp ហត់នឿយមិនស្ទើរឡើយ។Wolve ជាក្រុមខ្លាំងកំពុងឡើងទំរង់ជើងផងនោះបានគ្របដណ្តប់លើ Liverpool ជាបន្តបន្ទាប់ក្រោយពេលដែល Henderson ប្រធានក្រុមតែតបាល់បញ្ចូលទីគ្រាប់ទី១ភ្លាមតាំងតែពីតង់ទី១។

ការប្រកួតបន្តរហូតដល់ចប់តង់មិនមានគ្រាប់បាល់ណាបន្ថែមទៀតឡើយរហូតមកដល់តង់ទី២ទើប Wolve អាចវាយបកវិញតាមស្មើដោយខ្សែប្រយុទ្ធលេខ៩របស់ខ្លួន។វាបានធ្វើឲ្យ Liverpool ស្ទើរតែរបូតបាល់ជាច្រើនទៀតបន្តបន្ទាប់ប៉ុន្តែទាំង Salah និង Firmino ក៏បានបន្តវាយប្រហារជាច្រើនដងដែរទៅលើ Wolve។

Liverpool មិនអាចធ្វើអ្វី Wolve បានឡើយរហូតដល់នាទីទី៨៤ទើបវិរៈបុរសបានចេញមុខគឺ Firmino បានអូសបាល់ដាច់ខ្សែការពារ៣នាក់ក្នុងតំបន់គ្រោះថ្នាក់ហើយទាត់បាល់ចេញពីជើងឆ្វេងដោយខ្លួនឯងរកបាន១គ្រាប់ទៀតបញ្ចប់ការប្រកួតយកបាន៣ពិន្ទធ្វើឲ្យកាន់តែច្បាស់ថានឹងលើកពានអង់គ្លេសរដូវកាលនេះ៕

ប្រែសម្រួល៖Lee