តោខៀវបានដាក់សំណើរ ខ្ចីកីឡាករ Edinson Cavani ពីក្លិប PSG ។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ Metro ។
Frank Lampard កំពុងចាប់អារម្មណ៍ទៅលើតំបន់ខ្សែប្រយុទ្ធ ក្នុងទីផ្សារដោះដូរកីឡាករ នាខែមករា ហើយក៏កំពុងកំណត់ទិសដៅខ្សែប្រយុទ្ធថ្មី ដើម្បីយកមកគាំទ្រ កីឡាករ Tammy Abraham ។
យោងតាមសារព័ត៌មាន The Times បានឱ្យដឹងថាក្លិបតោខៀវ Chelsea បានស្នើសុំចុះកិច្ចសន្យា Cavani ដើម្បីសុំខ្ចីជើង សម្រាប់រយៈពេលដែលនៅសល់ នារដូវកាលនេះ ហើយក៏បានត្រៀមប្រាក់ប្រចាំសប្តាហ៍ ៣៦០ ០០០ ផោន ក្នុងមួយសប្តាហ៍ ។ របាយការណ៍នេះ ក៏ធ្វើឲ្យមើលឃើញថា តោខៀវនឹងត្រូវបង់ប្រាក់ ចំនួ ៥លាន ក្នុងលក្ខណ្ឌខ្ចីជើងនេះដែរ ។
Lampard ក៏បានបង្ហាញការកោតសរសើរចំពោះ Cavani ដែលបានរកគ្រាប់បាល់បាន ១៩៨ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩២ ប្រកួតអោយ PSG ។ Lampard បាននិយាយកាលពីដើមសប្តាហ៍នេះថា៖“ គាត់គឺជាកីឡាករឆ្នើមខ្ញុំបានលេងជាមួយគាត់ហើយតែងតែស្រឡាញ់ចិត្តគំនិតនិងអាកប្បកិរិយារបស់គាត់។
ដោយឡែករបាយការណ៍ចុងក្រោយវិញ បានចុះផ្សាយថា កីឡាករអ៊ុយរូហ្គាយបានយល់ព្រមលើកិច្ចសន្យារយៈពេល ១៨ ខែជាមួយ Atletico ដែលមានតម្លៃ ១០ លានផោន (៨.៥ លានផោន) ក្នុងមួយឆ្នាំ៕