មន្រ្តីជំនាញកំពុងធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺរលាកសួតប្រភេទថ្មីដែលកំពុងផ្ទុះនៅចិន

0

ភ្នំពេញ៖ ស្របពេលដែលជំងឺរលាកសួតប្រភេទថ្មីដែលកំពុងផ្ទុះនៅចិន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញមន្រ្តីជំនាញមកធ្វើសន្និសីទសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីៗនេះ។

សន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣មករានេះមានបំណងបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបច្បាស់ពីបច្ចុប្បន្នភាពនិងវិធានការបង្ការជំងឺរលាកសួតដែលបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មីដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារសុខភាពពីជំងឺឆ្លងនេះ។
វាគ្មិនអញ្ជើញចូលរួមក្នុងសន្និសិទនេះរួមមាន៖លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ផៃ សុីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ៕