កីឡាករខ្សែការពារ John Stones បានបង្ហាញទំរង់មិនល្អឡើយក្នុងមួយរយៈកាលចុងក្រោយនេះជាពិសេសការប្រកួតចុងក្រោយជាមួយនឹង Crystal Palace នឹងធ្វើឲ្យលទ្ធផលបានត្រឹម២ស្មើធ្វើឲ្យ Man City រកបានតែ១ពិន្ទុប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកក្លឹបលោក Pep Guardiola បានបង្ហាញជំហគាំទ្រដល់កីឡាកររូបនេះដដែលប៉ុន្តែអ្វីដែលគ្រប់គ្នាមើលឃើញនោះគឺថាមិត្តរួមក្លឹបកីឡាករខ្សែការពារ Aymeric Laporte ដែលនឹងអាចខិតជិតត្រឡប់មកហ្វឹកហាត់វិញហើយនោះក្រោយរបួសជាង៥ខែមកនេះនឹងក្លាយទៅជាសំពាធយ៉ាងខ្លាំងសម្រាប់តំណែងខ្សែការពាររបស់ John Stones។
មុនការធ្វើដំនើរទៅប្រកួតប៉ះនឹង Sheffield United នៅយប់ថ្ងៃអង្គារនេះលោក Pep បានបញ្ជាក់ថាពាក្យរិះគន់ទាំងឡាយទៅលើ Stones គឺមិនយុត្តិធម៍ឡើយសម្រាប់រូបគេប៉ុន្តែក្នុងលោក Pep មិនអាចបញ្ជាក់ទេថា Laporte នឹងអាចត្រឡប់មកវិញជួយក្លឹបក្នុងការប្រកួតនេះវិញឬយ៉ាងណានៅឡើយ៕
ប្រែសម្រួលៈLee