ក្រុមការពារតំណែងជើងឯក Bayern Munich រកបាន ៤ គ្រាប់នៅតង់ទី ២ ដើម្បីដណ្តើមបាន ៣ ពិន្ទុពីក្រុម Hertha Berlin ពីការប្រកួតសប្តាហ៍ទី១៨ នៅលីកកំពូល Bundesliga កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។
ម្ចាស់ជើងឯកអាល្លឺម៉ង់មួយនេះត្រូវការពេលដល់ទៅមួយម៉ោងដើម្បីអាចរកគ្រាប់បញ្ចូលទីគ្រាប់ដំបូងហើយក្រោយជាប់គាំងមិនអាចរកគ្រាប់បាល់ បាន ហើយបាល់៤គ្រាប់ក៏បានរបូតជាបន្តបន្ទាប់មកវិញដែរក្នុងនោះកីឡាករ Thomas Muller, Robert Lewandowski, Thiago Alcantara និង Ivan Perisic ជាអ្នករកបានម្នាក់មួយគ្រាប់។
ជាមួយនឹងលទ្ធផលនេះBayern Munichនឹងឈានទៅឈរលេខរៀងទី២ចំណែកឯHertha Berlinបានធ្លាក់ទៅលេខរៀងទី១៤ក្នុងតារាង៕
ប្រែសម្រួល៖Lee
https://www.youtube.com/watch?v=ENj1RqZEmP0