សប្តាហ៍នេះ Barcelona នឹងនៅតែបន្តឈរនៅលេខរៀងកំពូលតារាង La Liga ដដដែលក្រោយយកជ័យជំនះលើក្រុម Granada ក្នុងទឹកដី Nou Camp ទាំងប្រផិតប្រផើយក្នុងលទ្ធផលតែ១ទល់នឹង០ប៉ុណ្ណោះ។
វាគឺជាការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Quique Setien ហើយគួរតែអរគុណដល់កំពូលកីឡាករខ្សែប្រយុទ្ធ Lionel Messi ដែលជាអ្នករកគ្រាប់បាល់ជ័យជំនះតែមួយគ្រាប់នេះ។
ម្ចាស់ជើងឯកអេស្បាញមួយនេះបានគ្រប់គ្រងបាល់បានរហូតទៅដល់៨២ភាគរយនៅតង់ទី២ប៉ុន្តែនៅតែមិនអាចធ្វើអ្វីក្រុមភ្ញៀវបានឡើយរហូតដល់ពេល១៣នាទីចុងក្រោយទើប Messi បានធ្វើឲ្យគ្រប់គ្នាលោតចេញពីកៅអី។
គួរឲ្យដឹងដែរថានេះជាគ្រាប់បាល់ទី១៦ហើយើសម្រាប់កីឡាករ Messi ក្នុងការបង្ហាញខ្លួនទាំង២០ប្រកួតសម្រាប់រដូវកាលនេះខណៈដែលពានរង្វាន់ស្បែកជើងគឺកំពុងតាមប្រដេញពីក្រោយដោយកីឡាករ Benzema កំពុងរកបាន១៤គ្រាប់មកហើយដែរ៕
ប្រែសម្រួល៖Lee