ភ្នំពេញ៖ បុគ្គលិកអតីតសណ្ឋារគារ The Great Duke Hotel រាប់រយនាក់នៅព្រឹកថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២០បាននាំគ្នាកូដកម្មតវ៉ាទាមទារអោយសណ្ឋារនេះ ធ្វើការទូទាត់ប្រាក់សំណងដល់ពួកគាត់ ក្រោយសណ្ឋាគារនេះប្រកាសបិទទ្វារទាំងស្រុងកាលពីពេលថ្មីៗ។

សូមរំលឹកថា សណ្ឋាគារផ្កាយ៥ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ នៅពេលនេះ បានប្រកាសបិទទ្វារឈប់ដំណើរការកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ស្អែក៕
