គ្រូបង្វឹកថ្មីលោក Setien ត្រៀមជំនួសតំណែងរបស់ Suarez ដោយកីឡាករមកពីឈុត Barcelona B

0

ក្រោយការផ្លាស់មកធ្វើការជាមួយនឹងក្លឹបភ្លាមបានប៉ុន្មានថ្ងៃ គេជឿជាក់ថាលោក Quique Setien នឹងត្រូវធ្វើការងារដំបូងគឺ កីឡាករថ្មីជំនួសតំណែង របស់កីឡាករខ្សែប្រយុទ្ធជួរមុខអាវលេខ៩ កីឡាករ Luis Suarez ឲ្យបានមុនគេបំផុត។

Suarez អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបហង្សក្រហម Liverpool វ័យ៣២ឆ្នាំរូបនេះ បានទទួលរងរបួសមុនការមកដល់របស់លោក Setien ហើយតាមការត្រួតពិនិត្យ ជឿជាក់ថាគេនឹងត្រូវសម្រាកព្យាបាល ក្នុងរយៈពេលរហូតទៅដល់៤ខែទៀតឯណោះ។

ទោះបីជាកីឡាករខ្សែប្រយុទ្ធល្អៗផ្សេងទៀតដូចជា Lionel Messi, Antoine Griezmann និងOusmane Dembele ដែលអាចចាប់ដៃគូគ្នាបានយ៉ាងល្អពិតមែន ប៉ុន្តែលោក Seiten បានបញ្ជាក់ពីភាពចាំបាច់ នឹងនាំយកកីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona ឈុតBដូចជា Alejandro Marques និងAbel Ruizផងដើម្បីមកជួយតំបន់ប្រយុទ្ធរបស់ក្លឹប៕

ប្រែសម្រួល៖Lee